ព័ត៌មានអន្តរជាតិ

USGS ៖ គ្រោះរញ្ជួយ ដីមួយ កម្រិត៧,២រ៉ិចទ័រ អង្រួន នៅលើដែនកោះ South Sandwich Islands

ហៃទី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយ កម្រិត៧,២រ៉ិចទ័រ អង្រួននៅក្នុងតំបន់ នៃដែនកោះ South Sandwich Islands ។

យោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ បានកើត ឡើង នៅលើដែនកោះ South Sandwich Islands នៅវេលាម៉ោង ២១និង៣៣ម៉ោង សកល កាលពីថ្ងៃ អាទិត្យ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានគេវាយ តម្លៃបឋមឃើញថា មានរង្វាស់ ៦០.២៦៩ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងមានរង្វាស់២៥.០៣៩ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

ក្រោយពីមានគ្រោះ រញ្ជួយដីនេះកើតឡើង នៅមិនទាន់សេចក្តីរាយការណ៍លម្អិតបន្ថែម អំពីការខូចខាត ឬបង្ករងគ្រោះនៅឡើ យទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top