ព័ត៌មានអន្តរជាតិ

វៀតណាម ដាក់ពង្រាយទ័ព ដើម្បីអនុវត្តគោលការណ៍ បិទក្រុងហូជីមិញ

បរទេស ៖ នៅថ្ងៃចន្ទនេះ ប្រទេសវៀតណាម បានធ្វើការដាក់ពង្រាយយោធា របស់ខ្លួនជាច្រើននៅតាមផ្លូវនានា របស់ក្រុងហូជីមិញ ដើម្បីជួយដល់កិច្ចការងារ បិទក្រុងឲ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលការរាតត្បាត នៅតែបន្តស្ថានភាពកាន់ តែអាក្រក់នៅឡើយ។

បន្ទាប់ពី បានធ្វើការគ្រប់គ្រង បានយ៉ាងល្អទៅលើការរាតត្បាត នៃវិរុសកូវីដកាលពីឆ្នាំទៅ ប៉ុន្តែនៅពេលនេះប្រទេសវៀតណាម កំពុងប្រឈមមុខទៅ នឹងការរីករាល ដាលដ៏អាក្រក់មួយ ក្នុងតំបន់ដោយអ្នកឆ្លងសរុប មានទៅដល់៣៤៨០០០ និងចំនួនអ្នកបាត់បង់ជីវិត គឺមានទៅដល់៨២០០នាក់។

គួរឲ្យដឹងដែរថា នៅព្រឹកថ្ងៃចន្ទនេះក្រសួងសុខាភិបាល បានប្រកាសថាករណីថ្មីកូវីដ គឺមានរហូតទៅដល់១០២៦៦នាក់ ខណៈដែលអ្នកបាត់បង់ជីវិត កើនឡើងទៅដល់៣៨៩នាក់ ក្នុងមួយថ្ងៃ។

ករណីដែលឆ្លង ច្រើនបំផុត គឺត្រូវបានគេមើលឃើញថា មានវត្តមាននៅក្នុងទីក្រុងហូជីមិញ និងបណ្តាលខេត្តដែលនៅជុំវិញ ទីក្រុងផងដែរដែលវិរុសពូជថ្មី កំពុងធ្វើចរាចរយ៉ាងខ្លាំងក្លា គិតចាប់តាំងតែពី ខែមេសាមកម្ល៉េះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top