ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី​ ៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅអឺរ៉ុបខាងលិច ក្នុងខែកក្កដានាំឲ្យមាន គ្រោះទឹកជំនន់ធ្ងន់ធ្ងរ បណ្តាលមកពីការប្រែប្រួល អាកាសធាតុ

អាល្លឺម៉ង់ ៖ការសិក្សាបានព្រមានថា របបទឹកភ្លៀងដែលបំបែកកំណត់ត្រា បណ្តាលឲ្យមានទឹកជំនន់ស្លាប់ នៅទូទាំងប្រទេស អាល្លឺម៉ង់ និងបែលហ្ស៊ិក ក្នុងខែកក្កដា ត្រូវបានកំណត់ដោយ៩ដង ដោយសារការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវជិត ៤០ នាក់មកពីបណ្តាប្រទេស នៅអឺរ៉ុបចំនួន ៦ និងសហរដ្ឋអាមេរិក បានគណនាថា ភ្លៀងធ្លាក់ខ្លាំងដែលបង្ក្យមានទឹកជំនន់ កាលពីខែមុនមានលទ្ធភាពកើនឡើងពី ១.២ ទៅ ៩ ដងហើយនេះនឹងកើនឡើង បន្ថែមទៀតប្រសិនបើភពផែនដី នៅតែបន្តឡើងកម្ដៅ ។
ទឹកជំនន់ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំនេះបានបណ្តាលឲ្យ មានមនុស្សស្លាប់យ៉ាងតិច ១៨៤ នាក់នៅប្រទេសអាល្លឺម៉ង់និង ៣៨ នាក់ នៅបែលហ្ស៊ិក និង ការខូចខាតមហន្តរាយ ដល់ហេដ្ឋារចនាសម្ព័ន្ធរួមមានផ្ទះផ្លូវម៉ូតូ ផ្លូវដែក ស្ពាន និងប្រភពចំណូលសំខាន់ៗ ។
បឹងទឹកពេញហូរ បានប្រែទៅជាទន្លេដែលជន់លិចផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពានព្រមទាំងបង្កការ ខូចខាតរាប់ពាន់លានអឺរ៉ូ ។
ការបិទផ្លូវបានធ្វើឲ្យកន្លែងខ្លះមិនអាចចូលទៅដល់បានជាច្រើនថ្ងៃ ដោយកាត់ភូមិខ្លះចេញពីផ្លូវជម្លៀស និងកិច្ចប្រឹងប្រែងឆ្លើយតបបន្ទាន់ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ការឡើងកម្ដៅផែនដីធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមានគ្រោះ ទឹកជំនន់ភ្លាមៗ ។

បរិយាកាសបច្ចុប្បន្នសម្រាប់ទីតាំង ជាក់លាក់មួយនៅតំបន់អឺរ៉ុបខាងលិចដែលធំជាងនេះ ព្រឹត្តិការណ៍បែបនេះនឹងកើតឡើងរៀងរាល់ ៤០០ ឆ្នាំម្តងជាមធ្យមនិយាយថា អ្នកជំនាញដែលជាផ្នែកមួយនៃក្រុមអាកាសធាតុពិភពលោកគាំទ្រ ដោយសាកលវិទ្យាល័យ Oxford ។

លោក Frank Kreienkamp នៃសេវាកម្មអាកាសធាតុ របស់ប្រទេសអាល្លឺម៉ង់ DWD ដែលជាអ្នកនិពន្ធម្នាក់ នៃការស្រាវជ្រាវនេះ បាននិយាយថា ការរកឃើញនេះបានគាំទ្រ ការព្យាករណ៍នៅក្នុងរបាយការណ៍ អាកាសធាតុថ្មីរបស់អង្គការសហប្រជាជាតិ។ លោកបានមានប្រសាសន៍ថា មនុស្សកំពុងផ្លាស់ប្តូរយ៉ាងច្បាស់ និង ឡើងកម្ដៅផែនដី ។ ហើយជាមួយនឹង ការឡើងកម្ដៅនេះ យើងក៏ឃើញមានការផ្លាស់ប្តូរអាកាស ធាតុយ៉ាងខ្លាំងផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top