ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ កំពុងស៊ើបអង្កេត គូបអ៊ុយរ៉ាញ៉ូម អាចជាផែនការ របស់ហ៊ីត្លែរ ដើម្បីបង្កើតគ្រាប់បែកនុយក្លេអ៊ែរ អំឡុងសង្គ្រាម លោកលើកទី ២

អាល្លឺម៉ង់ ៖ គូបអ៊ុយរ៉ានីញ៉ូម ត្រូវបានរកឃើញដោយកងកម្លាំង សម្ព័ន្ធមិត្តនៅប្រទេសអាល្លឺម៉ង់ នៅចុងសង្គ្រាមលោកលើកទី ២ ហើយត្រូវបានគេជឿថា ជាផ្នែកមួយ នៃ ផែនការរបស់ណាស៊ី ដើម្បីបង្កើត អាវុធបរមាណូ កំពុងត្រូវបានស៊ើបអង្កេត ដោយអ្នកវិទ្យាសាស្ត្រ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

គូបរាប់រយដុំត្រូវបានប្រើប្រាស់ ដោយពួកណាស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ នៃការបង្កើតរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលជិតនឹងដំណើរ ការពេញលេញ។ នៅពេលនឺត្រុងបានទម្លាក់គ្រាប់បែក លើអាតូមអ៊ុយរ៉ាញ៉ូម -២៣៥ នៅក្នុង គូបអាតូមនឹង បែកគ្នាដោយបញ្ចេញ ថាមពលយ៉ាងច្រើន ។
ទីបំផុតណាស៊ីចង់បង្កើត គ្រាប់បែកនុយក្លេអ៊ែរ ដែលអាចទម្លាក់លើប្រទេស សម្ព័ន្ធមិត្តក្នុងកំឡុងពេលសង្គ្រាម ។
រ៉េអាក់ទ័រត្រូវបានរុះរើ ដោយកងកម្លាំងសម្ព័ន្ធមិត្ត នៅចុងបញ្ចប់ នៃសង្គ្រាមលោកលើកទី ២ ហើយដុំគូបអ៊ុយរ៉ាញ៉ូមចំនួន ៦៦៤ ត្រូវបានបញ្ជូនទៅអាមេរិក មុនពេលវត្ថុជាច្រើន ត្រូវបានបាត់បង់និង លក់ នៅលើទីផ្សារងងឹត ។

សព្វថ្ងៃអ្នកវិទ្យាសាស្ត្រនៅមន្ទីរ ពិសោធន៍ ជាតិប៉ាស៊ីហ្វិកពាយ័ព្យ (PNNL) រាយការណ៍លទ្ធផលដំបូងពីវិធីសាស្ត្រថ្មី កំពុងត្រូវបានបង្កើតឡើង ដើម្បីបញ្ជាក់ពីប្រភពរបស់វា ។ ពួកគេអះអាងថា បច្ចេកទេសនេះក៏អាចជួយ ដល់ការស៊ើបអង្កេតលើការជួញដូរ ដោយខុសច្បាប់នូវសម្ភារៈនុយក្លេអ៊ែរផងដែរ ។ វាត្រូវបានគេដឹងថា ហ៊ីត្លែរបានបន្តគោលដៅអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ហើយចង់ឲ្យរ៉ុក្កែត V-2 របស់លោកមាន លទ្ធភាព ដឹកពួកគេទៅបំផ្លាញចក្រភពអង់គ្លេស ។

ជាសំណាងល្អ ទីបំផុតណាស៊ី បានបរាជ័យ ក្នុងដំណើរស្វែងរក ដើម្បីសម្រេចបាននូវភាពជោគជ័យ នៃបច្ចេកវិទ្យានុយក្លេអ៊ែរ នៅពេលដែលសង្គ្រាមបានបញ្ចប់ ។ លោកស្រី Brittany Robertson នៅ PNNL បាននិយាយថា ខ្ញុំរីករាយកម្មវិធីណាស៊ី មិនមានភាពជឿនលឿន ដូចដែលពួកគេចង់បាននៅចុងបញ្ចប់ នៃសង្រ្គាមពីព្រោះបើមិនដូច្នេះទេពិភពលោក នឹងក្លាយជាកន្លែងខុសគ្នា។
នៅដើម ទសវត្សឆ្នាំ ១៩៤០ អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ ជាច្រើននាក់ បានប្រកួតប្រជែងគ្នា ដើម្បីកេងប្រវ័ញ្ចនុយក្លេអ៊ែរ ដើម្បីផលិតផ្លាតូនីញ៉ូមពីអ៊ុយរ៉ានីញ៉ូម សម្រាប់សង្គ្រាម ៕ដោយ៖លី ភីលីព

Most Popular

To Top