ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាសុីអាគ្នេយ៍ មានទីតាំងស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា។ ភ្នំនេះ មានឈ្មោះថា Hkakabo Razi មានកម្ពស់ប្រមាណ ៥៨៨១ ម៉ែត្រ ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ានម៉ា។

នំដែលខ្ពស់ជាងគេនៅក្នុងតំបន់អាសុីអាគ្នេយ៍មួយនេះ មានអាកាសធាតុត្រជាក់ខ្លាំង ពោលគឺសីតុណ្ហភាព នៅក្រោម -៥៧អង្សារសេ។ ភ្នំ Hkakabo Razi ត្រូវបានគេចាត់ទុកជាឧទ្យានជាតិដ៏ធំជាងគេនៅមីយ៉ាន់ម៉ា។ ភ្នំដែលកម្ពស់ជាង ៥ពាន់ម៉ែត្រមួយនេះ គឺជាភ្នំដែលខ្ពស់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ភ្នំ Hkakabo Razi មានព្រិលធ្លាក់ខ្ពស់បំផុតនៅក្នុងតំបន់អាសុីអាគ្នេយ៍។ អមជាមួយទឹកជ្រោះដ៏សែនមនោរម្យថែមទៀតនោះ ភ្នំនេះគឺជាជម្រកដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រឡាញ់ធម្មជាតិនិងអ្នកដែលចាប់អារម្មណ៍លើសត្វព្រៃ។ មិនតែប៉ុណ្ណោះ ទីតាំងភ្នំ Hkakabo Razi អំណោយផលដល់អ្នកដែលចូលចិត្តកន្លែងស្ងប់ស្ងាត់ និងគយគន់សម្រស់ធម្មជាតិជាដើម៕ ប្រភព៖http://sabay

