ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ ៖ ការផឹកស្រាក្រហម ៣ កែវ ក្នុងមួយសប្តាហ៍ អាចជួយបន្ថយសម្ពាធ ឈាមរបស់អ្នក

អាល្លឺម៉ង់ ៖ ការសិក្សាថ្មីមួយ បានបង្ហាញថា អ្នកមិន គួរមានអារម្មណ៍ថា មានកំហុសចំពោះការទទួលទានស្រា ក្រហម នៅកម្រិត មធ្យម ក្នុងកំឡុង ពេលមួយ សប្តាហ៍នោះទេ វាអាចផ្តល់អត្ថប្រយោជន៍ ដល់សុខភាព នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកជំនាញ នៅប្រទេស អាល្លឺម៉ង់ និងអៀរឡង់ខាងជើង បានពិនិត្យមើលការ ផ្សារភ្ជាប់គ្នា រវាងការទទួល ទានសារជាតិ flavonoids មាននៅក្នុង ស្រាក្រហម ក្នុងចំណោមអាហារ និងភេសជ្ជៈដទៃទៀត និងសម្ពាធឈាម នៃ សំណាកប្រជាជន អាល្លឺម៉ង់ជិត ១.០០០ នាក់ ។

ពួកគេបានរកឃើញថា ការទទួលទានស្រាក្រហម ដែលមានទំហំស្តង់ដារចំនួន ១២៥ មីលីលីត្រក្នុងមួយសប្តាហ៍អាចបន្ថយសម្ពាធឈាម។ វាត្រូវបានគេគិតថា សារជាតិ flavonoids លើកកម្ពស់ការបន្ធូរសាច់ដុំនៅក្នុងសរសៃឈាមរបស់យើងធ្វើឲ្យពួកវាពង្រីក ហើយដូច្នេះធ្វើឲ្យប្រសើរឡើងនូវលំហូរឈាម។

យោងតាមសមាគមបេះដូង អាមេរិបានបោះពុម្ពផ្សាយថា ការស្រាវជ្រាវ ការទទួលទានជាតិអាល់កុល អាចជាផ្នែកមួយ នៃរបបអាហារ មានសុខភាពល្អ ប្រសិនបើទទួលទាន ក្នុងកម្រិត មធ្យមមានន័យថា មិនមានភេសជ្ជៈ មានជាតិអាល់កុលលើសពីមួយកែវ ក្នុងមួយថ្ងៃចំពោះស្ត្រី និងភេសជ្ជៈមានជាតិ អាល់កុល២ដង ក្នុងមួយថ្ងៃសម្រាប់បុរស ។

បច្ចុប្បន្ន NHS ណែនាំបុរស និងស្ត្រីមិនឲ្យផឹកលើសពី ១៤ គ្រឿង ក្នុងមួយសប្តាហ៍ជាប្រចាំ ។ ស្រាមួយកែវធំ (២៥០ ម ។ ល) មានប្រហែល ៣ គ្រឿង។ ការស្រាវជ្រាវដែល ត្រូវបានចេញផ្សាយនៅលើទិនានុប្បវត្តិ លើសសម្ពាធឈាមត្រូវបានធ្វើឡើង ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Queen នៅ Belfast និងសាកលវិទ្យាល័យ Kiel ប្រទេសអាល្លឺម៉ង់ ។

យោងតាមក្រុមនេះ ថា សារជាតិ flavonoids មានសារធាតុចិញ្ចឹមច្រើន នៅក្នុងផ្លែឈើ បន្លែ តែនិង អាហារមាន មូលដ្ឋាន លើរុក្ខជាតិហាក់ ដូចជាមានឥទ្ធិពលវិជ្ជមាន ទៅលើកម្រិត សម្ពាធឈាម ។ សារជាតិ Flavonoids ត្រូវបានបំបែក ដោយសហគមន៍ អតិសុខុមប្រាណរាប់ពាន់ លាននៅក្នុងពោះវៀន របស់យើង ដែលត្រូវបានគេស្គាល់ថា microbiota ។

អ្នកស្រាវជ្រាវលោក Aedín Cassidy នៃសាកលវិទ្យាល័យ Queen នៅ Belfast ប្រទេសអៀរឡង់ខាងជើង បាននិយាយថា អតិសុខុមប្រាណក្នុងពោះវៀន របស់យើងដើរតួយ៉ាងសំខាន់ ក្នុងការរំលាយអាហារសារជាតិ flavonoids ដើម្បីបង្កើនប្រសិទ្ធភាពការពារ ជំងឺបេះដូង ៕ ដោយ៖លី ភីលីព

Most Popular

To Top