ឥណ្ឌូនេស៊ី ៖ គ្រោងឆ្អឹងអាយុ ៧.២០០ ឆ្នាំរបស់នារីវ័យក្មេងម្នាក់ត្រូវបានគេរកឃើញ ក្នុងរូងភ្នំនៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេកំណត់ថា ជាប្រភេទមនុស្ស បុរាណថ្មីពីក្រុម Toaleans ដែលបានស្លាប់កាលពី ១៥០០ ឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
ក្រុមស្រាវជ្រាវអន្តរជាតិ មួយបានញែក DNA ចេញ ពីបុរស Homo sapien បុរាណដែលត្រូវ បានគេរកឃើញ នៅក្នុងរូងភ្នំមួយឈ្មោះ Leang Panninge (‘Bat Cave’) នៅលើកោះ Sulawesi របស់ ឥណ្ឌូនេស៊ី ។ នាង Christened Bessé គឺជាគ្រោងឆ្អឹង ដែលត្រូវបានគេស្គាល់ដំបូង បង្អស់ពីវប្បធម៌ចិញ្ចឹម សត្វដំបូងគេហៅថា Toaleans ជាអ្នកប្រមាញ់ ដែនសមុទ្រ ដែលបានរស់នៅ Sulawesi ខាងត្បូងពី ៨.០០០ ទៅ ១៥០០ ឆ្នាំមុន។
នាង Bessé ត្រូវបានគេរកឃើញកប់ នៅក្នុងទីតាំងគភ៌ និងគ្របដណ្តប់ដោយដុំថ្មខ្លះមានអាយុចន្លោះពី ១៧ ទៅ ១៨ ឆ្នាំនៅពេលស្លាប់ ។ ឧបករណ៍ធ្វើពីថ្ម និងអុកក្រហមជាថ្ម សម្បូរជាតិដែក ដែលត្រូវបានប្រើ ដើម្បីធ្វើឲ្យសារធាតុពណ៌ ត្រូវបានគេរកឃើញនៅក្នុងផ្នូរ របស់នាងរួមជាមួយឆ្អឹង របស់សត្វព្រៃ ដែលបានបរបាញ់ ។
នាង Bessé គឺជាហ្វូស៊ីលហ្សែន ដ៏កម្រនិងចែករម្លែកប្រហែល ពាក់កណ្តាល នៃការបង្កើតហ្សែន របស់នាងជាមួយ ជន ជាតិដើមភាគតិច អូស្ត្រាលីបច្ចុប្បន្ន និង ប្រជាជននៅញូហ្គីណេ និងកោះប៉ាស៊ីហ្វិក ខាងលិច ។
នេះរួមបញ្ចូលDNAដែលទទួលបានពីប្រភេទមនុស្ស ដែលផុតពូជនៅពេលនេះ ឈ្មោះដេនីសវ៉ាន់ ជាបងប្អូនជីដូនមួយឆ្ងាយ របស់ណេនឌឺថាល ដែលហ្វូស៊ីលត្រូវបានគេរកឃើញ តែនៅស៊ីបេរី និងទីបេ ។ វានៅតែមិនច្បាស់ថា តើមានអ្វីកើតឡើង ចំពោះវប្បធម៌តូឡាន និងប្រជាជនរបស់វា ៕ដោយ៖លី ភីលីព