ព័ត៌មានអន្តរជាតិ

ទាហានអាមេរិក ១៣នាក់ស្លាប់ និង១៥នាក់ទៀត របួសក្នុងការវាយប្រហារ នៅក្រុងកាប៊ុល

ទាហានអាមេរិក ១៣នាក់បានស្លាប់ ក្នុងការវាយប្រហារ នៅព្រលាន យន្តហោះ ក្រុងកាប៊ុល ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយឡែក ១៥នាក់ ទៀតរបួស។

ការវាយប្រហារ ដោយគ្រាប់បែកចំនួន២ បានកើតឡើងក្នុងពេលព្រឹក ក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន ដែលមួយ នៅឯ Abbey Gate នៃព្រលានយន្តហោះអន្តរជាតិ Hamid Karzai ដែលបន្ទាប់ មកដោយការ វាយប្រហារមួយទៀត នៅឯសណ្ឋាគារ Baron ដែលនៅជិតគ្នា។ ការវាយប្រហារ នេះដែរ កត់សម្គាល់ ឱ្យឃើញថ្ងៃ ដែលស្លាប់ច្រើនបំផុតមួយ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន សម្រាប់កង កម្លាំងអាមេរិក ។

ក្រុម ISIS បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយរបស់ខ្លួនថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានរៀបចំចូល ទៅ ដល់កន្លែងប្រមូលផ្តុំគ្នាយ៉ាងច្រើន​ ក្បែរព្រលាន យន្តហោះក្រុងកាប៊ុល ហើយបានបំផ្ទុះ ខ្សែក្រវ៉ាត់មានគ្រឿង ផ្ទុះ​ដែល សម្លាប់មនុស្ស ប្រមាណ៦០នាក់ នឹងរបួសជាង ១០០នាក់ ដែលរួមបញ្ចូល ទាំងពួកយុទ្ធជន តាលីបង់ផង ៕

Most Popular

To Top