តូក្យូ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា ក្រុមហ៊ុន Toyota កំពុងបន្ត ប្រតិបត្តិការ រថយន្តដឹកអ្នកដំណើរ ដោយស្វយ័តរបស់ខ្លួន នៅ Paralympic Games នៅតូក្យូ បន្ទាប់ពីគ្រោះថ្នាក់ សេវាកម្ម អេឡិចត្រូនិកផតថល ត្រូវបានបញ្ឈប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបុកអត្តពលិកពិការភ្នែក កាលពីសប្តាហ៍មុន ។
អត្តពលិករូបនេះ មិនរងរបួសធ្ងន់ធ្ងរទេ ប៉ុន្តែគាត់ត្រូវដកខ្លួនចេញពីព្រឹត្តិការណ៍មួយ ដោយសារតែរបួស និងមានស្នាមជាំ ។
ឥឡូវនេះយានយន្តនឹង មានការគ្រប់គ្រងប្រតិបត្តិករ និងបុគ្គលិកបន្ថែមដើម្បីធានាថា ពួកគេមិនប៉ះមនុស្ស ទៀតឡើយ ។
លោក Aramitsu Kitazono សមាជិកក្រុមយូដូ របស់ប្រទេសជប៉ុន ត្រូវបានរថយន្ត ក្រុងបុក ខណៈដែលគាត់កំពុងដើរឆ្លង កាត់ផ្លូវថ្មើរជើង កាលពីថ្ងៃព្រហស្បតិ៍ ។
លោក Kitazono មិនអាចប្រកួតក្នុងប្រភេទទម្ងន់៨១គីឡូក្រាម របស់គាត់បានទេ ដោយសារផលប៉ះពាល់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃចន្ទ ក្រុមហ៊ុន Toyota បាន និយាយថា “ឧបករណ៏ចាប់ សញ្ញាយានយន្តបានរកឃើញផ្លូវ ថ្មើរជើងឆ្លងកាត់ ហើយបានធ្វើឱ្យមានហ្វ្រាំង ស្វ័យប្រវត្តិ ហើយប្រតិបត្តិករ ក៏បានបើកហ្វ្រាំងសង្គ្រោះ បន្ទាន់ផងដែរ។ “
ក្រុមហ៊ុន បានឲ្យ ដឹងថា ឥឡូវនេះប្រតិបត្តិករនឹង ត្រូវបានត្រួតពិនិត្យលើល្បឿន យានយន្ត ដែលធ្វើដំណើរជាមួយ សមាជិកសុវត្ថិភាព២នាក់ នៅលើរថយន្ត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា