ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មនុស្ស ២៣៦,០០០ នាក់ទៀតអាចស្លាប់ ដោយសារជំងឺកូវីដ- ១៩ នៅទ្វីបអឺរ៉ុប នៅត្រឹមថ្ងៃទី០១ ខែធ្នូ ដែលជាការជូនដំណឹង អំពីការកើនឡើង នៃការឆ្លង និងអត្រាវ៉ាក់សាំងជាប់គាំង នៅទ្វីបនេះ។
ការព្រមាននេះ បានកើតឡើងនៅពេល ដែលពិភពលោកបានឆ្លងផុត ចំណុចអាក្រក់បំផុត នៃការស្លាប់ចំនួន ៤,៥ លាននាក់ពីជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត នេះបើយោងតាមរបាយ ការណ៍សរុបរបស់ AFP កាលពីថ្ងៃច័ន្ទ។
អត្រាឆ្លងបានកើន ឡើង នៅទូទាំងពិភពលោកជាថ្មីម្តងទៀត ដោយសារទម្រង់ឆ្លងថ្មី ដែលអាចចម្លង បានខ្ពស់ ជាពិសេសក្នុងចំណោមអ្នក ដែលមិនបាន ចាក់វ៉ាក់សាំង – កំពុងគ្រប់គ្រងលើប្រជាជន ដែលវិធានការប្រឆាំងមេរោគ ត្រូវបានបន្ធូរបន្ថយ។
ប្រធានអង្គការ សុខភាពពិភពលោក អ៊ឺរ៉ុបបានឲ្យដឹងថា ការឆ្លង និងការស្លាប់ បានកើនឡើង ជាថ្មីម្តងទៀតនៅទ្វីបអឺរ៉ុប ជាពិសេសនៅក្នុងប្រទេសក្រីក្រ នៅតំបន់បាល់កង់ តំបន់កូកាកាស និងអាស៊ីកណ្តាល។
លោក Hans Kluge ប្រធានអង្គការ WHO ប្រចាំទ្វីបអឺរ៉ុប បានឲ្យដឹងថា “ កាលពីសប្តាហ៍មុន មានការកើនឡើង ចំនួន ១១ ភាគរយ នៃចំនួនអ្នកស្លាប់នៅក្នុងតំបន់ – ការព្យាករណ៍មួយ ដែលអាចជឿទុក ចិត្តបានរំពឹងថា នឹងមានអ្នកស្លាប់ចំនួន ២៣៦,០០០ នាក់នៅទ្វីបអឺរ៉ុប នៅត្រឹមថ្ងៃទី០១ ខែធ្នូ” ។
គួរបញ្ជាក់ថា អឺរ៉ុប បានចុះបញ្ជីអំពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១,៣ លាននាក់រួចមកហើយ រហូតមកដល់បច្ចុប្បន្ន ៕
ដោយ ឈូក បូរ៉ា