ព័ត៌មានអន្តរជាតិ

ទីបំផុត! ក្នុងរយៈពេល​ ២០ឆ្នាំមកនេះ កងទ័ពអាមេរិក ត្រូវបានដកចេញ ទាំងស្រុងពីទឹកដី អាហ្វហ្គានីស្ថានហើយ

BBC​ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា យោធាអាមេរិក បញ្ចប់ការដកទ័ព របស់ខ្លួន នៅថ្ងៃទី៣១ ខែសីហា បន្ទាប់ពីសង្គ្រាម២ ទសវត្សរ៍ដោយទុកឱ្យតាលីបង់ ជាអ្នកទទួលខុសត្រូវ ។

ឧត្តមសេនីយ៍ Frank McKenzie ដែលជាអ្នកត្រួតពិនិត្យលើការ ដកចេញនេះបានថ្លែងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានគ្រប់គ្រងដើម្បីជម្លៀសជនស៊ីវិល ប្រមាណ១២៣.០០០នាក់ ។

ការបាញ់កាំភ្លើង ត្រូវ បានគេរាយការណ៍ នៅក្នុងរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន ខណៈកងកម្លាំងគាំទ្រ តាលីបង់ប្រារព្ធពិធី ។
ឧត្តមសេនីយ៍ McKenzie បានថ្លែង ថា ការចំណាយ លើបេសកកម្មនេះគឺ ខ្ពស់ដោយសារបុគ្គលិកសេវា កម្មអាមេរិកជាង ២.៤០០នាក់ បានស្លាប់ចាប់តាំងពីឆ្នាំ២០០១ ។

យោធាអាមេរិក បានលើកឡើងថា ខ្លួនកំពុងស៊ើប អង្កេតលើ របាយការណ៍ដែលថា ការវាយ ប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកមានបំណងបញ្ឈប់ការ វាយប្រហារនៅព្រលានយន្តហោះ បានសម្លាប់ ជនស៊ីវិល សាច់ញាតិរបស់ពួកគេនិយាយថា គ្រួសារមួយដែលមានមនុស្ស១០នាក់ ត្រូវបានសម្លាប់នៅក្នុងពេលវាយ ប្រហារកាលពីថ្ងៃអាទិត្យ រួមទាំងកុមារ៦នាក់ផងដែរ ។

គ្រាប់រ៉ុក្កែតជាច្រើន ត្រូវបានបាញ់នៅអាកាសយានដ្ឋាន កាប៊ុលកាលពីថ្ងៃចន្ទ ។

ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម Khorosan បានឲ្យដឹងថា ក្រុមនេះនៅពីក្រោយការ វាយប្រហារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top