ព័ត៌មានអន្តរជាតិ

តាលីបង់ ស្វាគមន៍​ ចំពោះការដកកងទ័ព អាមេរិកចេញពី អាហ្វហ្គានីស្ថាន

កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា អ្នកនាំពាក្យ មួយរូប មកពីក្រុម តាលីបង់ បាននិយាយឲ្យ ដឹង នៅព្រឹកថ្ងៃអង្គារនេះថា ក្រុមតាលីបង់ បានស្វាគមន៍ ចំពោះការដកកងទ័ព របស់សហរដ្ឋអាមរិក ចេញពី ប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពីបញ្ជាការដ្ឋាន កណ្តាលសហរដ្ឋអាមេរិក ប្រកាសថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិក ចេញពីប្រទេស នៅអាស៊ីមួយនេះបានបញ្ចប់ទាំងស្រុង ។

លោក Zabihullah Mujahid អ្នកនាំពាក្យ របស់ក្រុមតាលីបង់ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា កងទ័ពសហរដ្ឋអាមេរិក ចុងក្រោយ បង្អស់ត្រូវបានជម្លៀសចេញ ពីព្រលានយន្តហោះកាប៊ុល នៅពាក់កណ្តាល អធ្រាតថ្ងៃចន្ទ ។
គាត់បាននិយាយថា “នៅក្នុងមធ្យោបាយនេះ ប្រទេសរបស់យើងបានក្លាយជាមានសេរីភាពពេញលេញ និងឯករាជ្យ” ។

ការជម្លៀសតាមជើងហោះហើរ ចុងក្រោយត្រូវបានធ្វើឡើងប៉ុន្មានម៉ោង ប៉ុណ្ណោះកាលពីយប់ថ្ងៃចន្ទ ទី៣០ ខែសីហា ហើយយន្តហោះ ដឹកយោធា សហរដ្ឋអាមេរិក និងអ្នកជំនាញ មិនមែនយោធា បានវិលទៅកាន់ ប្រទេសកំណើតវិញមួយថ្ងៃ នៅមុន ពេលថ្ងៃទី៣១ ខែសីហា ដែលជាថ្ងៃកំណត់ ដែលបានរៀបចំដោយ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន ៕

Most Popular

To Top