ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ៖ ការជម្លៀស នៅអាហ្វហ្គានីស្ថាន បានបញ្ចប់ និងជាការបញ្ចប់ផ្លូវការ នូវសង្គ្រាម២០ឆ្នាំ

បរទេស ៖មន្ទីរបញ្ចកោណ តាមសេចក្តី រាយការណ៍ បានប្រកាសថា សហរដ្ឋអាមេរិក បានបញ្ចប់ បេសកកម្មជម្លៀស នៅអាកាសយានដ្ឋាន អន្តរជាតិ ក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយនឹងជាការ បញ្ចប់ជាផ្លូវការ នូវសង្គ្រាមដ៏វែងបំផុត ក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក ។

កងកម្លាំងចម្រុះ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឹងប្រែងបំពេញ ទៅតាមកាលផុត កំណត់ថ្ងៃទី៣១ ខែសីហា ដែលដាក់ដោយពួក តាលីបង់ សម្រាប់ការដកកងទ័ព សហរដ្ឋអាមេរិក ក្រោយជម្លោះដែលមាន រយៈពេល២០ឆ្នាំ ។

មេដឹកនាំនៃទីបញ្ជាការ កណ្ដាលសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Kenneth McKenzie បានប្រកាសថា យន្តហោះដឹកជញ្ជូនយោធា C-17 ចុងក្រោយ ដែលដឹកពលរដ្ឋអាមេរិក និងជនជាតិអាហ្វហ្គានីស្ថានដែលជួយ នៅក្នុងអំឡុងសង្គ្រាម ពីរទសវត្សនោះ បានហោះហើរចាកចេញ ពីអាកាសយានដ្ឋាន អន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុលហើយ ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា លោក Kenneth McKenzie បានមានប្រសាសន៍ថា ការហោះហើរចាកចេញ របស់យន្តហោះ C-17 ចុងក្រោយនេះ បង្ហាញពីការបញ្ចប់ បេសកកម្មជិត២០ឆ្នាំ ដែលបានចាប់ផ្តើមឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថានភ្លាមៗ ក្រោយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top