កាលីហ្វ័រញ៉ា៖ការសិក្សារកឃើញថា ប្រព័ន្ធអ៊ីនធើណេតអាចត្រូវបានឈប់ដំណើរការ អស់ជាច្រើនសប្តាហ៍ បន្ទាប់ពីព្យុះព្រះអាទិត្យដ៏ធំមួយបំផ្លាញបណ្តាញខ្សែកាបអ៊ីនធើណេតធំរបស់ពិភពលោក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
នេះគឺជាការព្រមានរបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ្នកវិទ្យាសាស្ត្រកំព្យូទ័រSangeetha Abdu Jyothi បានវាយតម្លៃថា តើអាកាសធាតុក្នុងលំហអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ីនធើណេតយ៉ាងដូចម្តេច។ ការប្រែប្រួលអេឡិចត្រូម៉ាញ៉េទិច ដែលបណ្តាលមកពីព្យុះព្រះអាទិត្យខ្លាំងមិនអាចបង្កគ្រោះថ្នាក់ដោយផ្ទាល់ ដល់ខ្សែកាបអុបទិកបង្កើតជាឆ្អឹងខ្នងនៃអ៊ីនធើណេតឡើយ។
ទោះយ៉ាងណាក៏ដោយពួកគេមានសក្តានុពល ក្នុងការដកចេញនូវឧបករណ៍ រំញោចសញ្ញាមាន នៅតាមខ្សែកាបក្រោមសមុទ្រដែលចាំបាច់ដើម្បីរក្សាការតភ្ជាប់នៅចម្ងាយឆ្ងាយ។ ហើយមិនត្រឹមតែខ្សែកាបក្រោមសមុទ្រងាយរងគ្រោះ នឹងការបំផ្លិចបំផ្លាញអាកាសធាតុអវកាសជាងខ្សែនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានភាព មិនអាចចូលដំណើរការបានដែរពិបាកជួសជុល។
យោងតាមអ្នកវិទ្យាសាស្ត្រតារាវិទូថា លទ្ធភាពនៃព្យុះព្រះអាទិត្យដែលអាចបង្កការ រំខានមហន្តរាយកើតឡើងក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺចន្លោះពី ១,៦-១២ ភាគរយ។ ទន្ទឹមនឹងការរំខានអាចកើតមានចំពោះ ការចូលប្រើអ៊ីនធើណេត ព្រឹត្តិការណ៍បែបនេះក៏អាចបង្កឲ្យមានការដាច់ចរន្តអគ្គីសនីដោយការផ្ទុកបណ្តាញថាមពល ច្រើនពេក និងការបិទប្រព័ន្ធ GPS ៕