ព័ត៌មានអន្តរជាតិ

ចិន ព្រមានសហប្រតិបត្តិការ អាកាសធាតុ អាមេរិក ប្រឈមមុខនឹងហានិភ័យ លើភាពតានតឹងនយោបាយ

បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាពេលថ្មីៗនេះ បានធ្វើការព្រមានចំពោះសហរដ្ឋអាមេរិកថា ភាពតានតឹងនយោបាយ រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រភព ឧស្ម័នផ្ទះកញ្ចក់ ធំពីររបស់ពិភពលោក ដើម្បីសហការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ។

លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយប្រាប់ប្រេសិតអាកាសធាតុអាមេរិក លោក John Kerry តាមរយៈវីដេអូខលកាលពីថ្ងៃពុធថា កិច្ចប្រឹងប្រែងរួមគ្នារបស់ភាគីទំាងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅពិភពលោក គឺជាអូស៊ីសមួយ។

លោកបានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “ប៉ុន្តែនៅជុំវិញអូស៊ីសនោះ គឺជាវាលខ្សាច់ ហើយអូស៊ីស អាចនឹងត្រូវធ្វើឲ្យប្រែក្លាយជាវាលខ្សាច់ក្នុងពេលខាងមុខយ៉ាងឆាប់។ សហប្រតិបត្តិការអាកាសធាតុចិន-អាមេរិក មិនអាចបំបែកឲ្យដាច់ដោយឡែក ពីបរិយាកាសកាន់តែធំនៃចំណងមិត្តភាពចិននិងអាមេរិកបានទេ”។

ទូរទស្សន៍រដ្ឋចិន តាមសេចក្តីរាយការណ៍ បានដកស្រប់សម្តីលោក វ៉ាង យី ដែលមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានបង្ហាញនូវភាពស្មោះត្រង់របស់យើង ហើយមនុស្សគ្រប់រូបដែលបានជួបជាមួយអ្នក នឹងចាំបាច់ត្រូវចំណាយពេល២សប្ដាហ៍ ក្នុងការធ្វើចត្តាឡីស័ក ប៉ុន្តែយើងចង់បង់ថ្លៃចំណាយនោះ ដើម្បីពិភាក្សាអំពីសហប្រតិបត្តិការជាមួយអាមេរិក លើកិច្ចការនៃក្តីព្រួយបារម្ភរបស់គ្នាទៅវិញទៅមក”៕

Most Popular

To Top