ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យផ្លូវការ និងឆ្លើយតបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ី បានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១៨.៩៨៥នាក់ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លង នៅទូទាំងប្រទេសសរុប កើនឡើងដល់ ៦.៩៥៦.៣១៨នាក់ ។
ទន្ទឺមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងពី ៧៩៨នាក់ដល់ ១៨៤.៨១២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពី ជំងឺបានកើនឡើងពី ១៨.៦៦៩នាក់ ដល់៦.២១៨.០៤៨នាក់ ។
ក្នុងអំឡុងពេលដូចគ្នា រដ្ឋធានីម៉ូស្គូ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន១.៨៦៤នាក់ ដែលនាំឲ្យចំនួនសរុបដែល បានឆ្លងនៅក្រុងនេះកើនឡើងដល់ ១.៥៧០.៦៣១នាក់ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញដោយប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានបានឲ្យដឹងថា ពលរដ្ឋរុស្ស៊ី ជាង៣៧,៣លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់កម្រិត ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Viktor Fisenko បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា មានការផ្គត់ផ្គង់គ្រប់ គ្រាន់សម្រាប់វ៉ាក់សាំង នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា