ព័ត៌មានអន្តរជាតិ

ការវិនិយោគរបស់ក្រុមហ៊ុន Alibaba ដើម្បីជួយលើកស្ទួយ វិបុលភាពរួម នៅប្រទេសចិន

ចិន៖ ក្រុមហ៊ុន Alibaba Group Holding Ltd របស់ចិនបានប្រកាសថា ខ្លួននឹងវិនិយោគ ១០០ ពាន់លានយ័ន (១៥,៥ ពាន់លានដុល្លារ) នៅឆ្នាំ ២០២៥ ក្នុងគោលបំណងជួយលើកស្ទួយ វិបុលភាពរួមនៅក្នុងប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការវិនិយោគរបស់ Alibaba នឹងឆ្ពោះទៅរកការគាំទ្រការច្នៃប្រឌិត បច្ចេកវិទ្យាការអភិវឌ្ឍសេដ្ឋកិច្ច និងការងារដែលមានគុណភាពខ្ពស់ ព្រមទាំងជួយដល់ក្រុមងាយរងគ្រោះ និងបង្កើតមូលនិធិអភិវឌ្ឍ ន៍វិបុលភាពរួមចំនួន ២០ ពាន់លានយន់។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបង្កើនការវិនិយោគ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគាំទ្រដល់តំបន់ មិនសូវមានការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងកសិកម្មព្រមទាំងផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈចម្រុះ ធ្វើឲ្យប្រសើរឡើងនូវ ការការពារធានារ៉ាប់រង ដល់កម្មករអាចបត់បែន បានដូចជាអ្នកនាំសំបុត្រ អ្នកបើកបរ និងបង្រួមការបែងចែកឌីជីថល។

កិច្ចប្រជុំលើកទី ១០ របស់គណៈកម្មាធិការកណ្តាល ទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនាពេលថ្មីៗនេះ បានបង្វែរការយកចិត្តទុកដាក់ របស់ប្រទេសឆ្ពោះទៅរកភាពរុងរឿងរួម។ ប្រធានាធិបតីស៊ីជីនពីង បានមានប្រសាសន៍ថា ការសម្រេចបាននូវភាពរុងរឿងរួម គឺជាតម្រូវការចាំបាច់នៃ សង្គមនិយមហើយវាក៏ជាលក្ខណៈសំខាន់ នៃការធ្វើទំនើបកម្មរបស់ចិនផងដែរ។

ក្រុមហ៊ុនអ៊ីនធើណេត មានការទទួលខុសត្រូវ មិនត្រឹមតែប្រើទិន្នន័យធំ ៗ បញ្ញាសិប្បនិម្មិត 5G ការគណនាពពកប្លុក និងបច្ចេកវិទ្យាថ្មីផ្សេងទៀត ដើម្បីដឹកនាំគំរូសេដ្ឋកិច្ចថ្មីនោះទេ ប៉ុន្តែថែមទាំងទទួលយកស្មារតី នៃការយកចិត្តទុកដាក់ មនុស្សធម៌និងសុច្ឆន្ទៈផងដែរ។ វិទ្យាស្ថានជាតិអភិវឌ្ឍន៍សង្គម នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ៕

ដោយ៖ លី ភីលីព

Most Popular

To Top