បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាពលរដ្ឋរបស់ វេណេស៊ុយអេឡាកាន់តែច្រើនឡើង បាននាំគ្នា
រំពឹងទុកកាន់តែខ្លាំងចំពោះ កិច្ចចរចាគ្នារវាងបក្សប្រឆាំង និងបក្សកាន់អំណាចដែលបានធ្វើឡើងវិញ នៅក្នុងប្រទេសមិកស៊ីកូ
កាលពីថ្ងៃសុក្រកន្លងមក។
ពលរដ្ឋវេណេស៊ុយអេឡាបានបង្កើនទំនុកចិត្តថា កិច្ចពិភាក្សាគ្នានឹងប្រព្រឹត្តទៅយ៉ាងជោគជ័យ ហើយនឹងអាចឈានទៅដល់ការធ្វើឲ្យ
ប្រទេសជាតិមានស្ថេរភាពឡើងវិញ ទាំងសេដ្ឋកិច្ចនិងសន្តិភាព។
រំលឹកដែរថាចាប់តាំងតែពីខែមករាឆ្នាំ២០១៩មកស្ថានភាព នយោបាយនិងសង្គមនៅក្នុងប្រទេស វេណេស៊ុយអេឡាកាន់តែមាន សភាពធ្ងន់ធ្ងរ ឡើងជាពិសេសនៅពេលដែល អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មទៅលើ ប្រទេសវេណេស៊ុយអេឡាជាពិសេស សំដៅទៅលើរដ្ឋាភិបាលរបស់លោក Nicolas Maduro និងតែងតែបានបន្តបង្ហាញ ជំហគាំទ្របក្សប្រឆាំង និងមេដឹកនាំលោក Juan Guaido ៕
ប្រែសម្រួល៖ស៊ុនលី