ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ផ្ទុះការតវ៉ាប្រឆាំងនឹងទណ្ឌកម្ម ការរឹបអូសទ្រព្យសម្បត្តិ របស់ប្រទេស ដោយខុសច្បាប់ ធ្វើឡើងដោយអាមេរិក

ការ៉ាកាស ៖ ប្រជាជនវេណេហ្ស៊ុយ អេឡា រាប់ពាន់នាក់បានដើរដង្ហែតាមដងផ្លូវ នៃរដ្ឋធានីការ៉ាកាស កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំង នឹងការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក និងការរឹបអូសទ្រព្យសម្បត្តិហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ របស់ប្រទេសដោយខុសច្បាប់។

រដ្ឋមន្ត្រីដឹកជញ្ជូន និងជាប្រធានក្រុមហ៊ុន អាកាសចរណ៍រដ្ឋ Conviasa លោក Ramon Velasquez Araguayan បានប្រាប់ទូរទស្សន៍វេណេស៊ុយអេឡា ដែលជាកម្មសិទ្ធិ សាធារណៈថា បាតុករប្រហែល ១០០០០នាក់បានចូលរួមក្នុងបាតុកម្ម ដែលទាមទារដោយរដ្ឋាភិបាល ដើម្បីជំរុញឱ្យមានការ ស្ដារទ្រព្យសម្បត្តិឡើងវិញ។

លោកបានលើកឡើងថា “យើងនឹងដើរដង្ហែទៅកាន់រដ្ឋសភា ដើម្បីផ្តល់នូវបាតុកម្មដោយបង្ខំ ដោយប្រជាជនវេណេស៊ុយអេឡា” ដោយបន្ថែមថាពួកគេនឹង បន្តប្រមូលរហូតដល់ទ្រព្យសម្បត្តិ ដែលរឹបអូសបានទាំងអស់ត្រូវបានប្រគល់មកវិញ។

លោក Velasquez បានបន្ដថា ក្នុងចំណោមទ្រព្យសម្បត្តិមានយន្តហោះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Venezuelan ក្រុមហ៊ុន Emtrasur ដែលត្រូវបាន “រឹបអូសដោយខុសច្បាប់” នៅក្នុងប្រទេសអាហ្សង់ទីន ដោយសារបញ្ជា ដែលចេញដោយចៅក្រមសហរដ្ឋអាមេរិក ដោយបន្ថែមថា យន្តហោះត្រូវតែប្រគល់មកវិញ។

លោកបានបន្តថា គណនី វេណេស៊ុយអេឡា នៅ ធនាគារ អន្តរជាតិ ក៏ ត្រូវ បាន រឹបអូសដែរ ។ បាតុករម្នាក់ឈ្មោះ Irma Gomez បានប្រាប់ទូរទស្សន៍ វេណេស៊ុយអេឡា ថាក្នុងនាមជាកម្មករ “យើងសុំឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក ផ្តល់ឱ្យយើងនូវអ្វី ដែលជារបស់យើងមកវិញ។ យើងមិនយល់ស្របជាមួយពួកគេ ដែលបន្តដកយកពីយើងនូវអ្វី ដែលយើងសម្រេចបាន តាមរយៈការតស៊ូជាច្រើនឡើយ” ។

នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយតាមរយៈសាររបស់លោក ថា “ប្រទេសវេណេស៊ុយអេឡា ដើរក្បួននៅថ្ងៃនេះ ដើម្បីការពារ និងយកមកវិញនូវទ្រព្យសម្បត្តិជាតិ ដែលរឹបអូសដោយខុសច្បាប់”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top