ក្រោយបញ្ហាហិរញ្ញវត្ថុដ៏ស្មុគ្រស្មាញ និងកំពុងបង្កផលប៉ះពាល់ទៅដល់ការដោះដូរកីឡាករសំខាន់ របស់ក្លឹបកន្លងមកប្រធានក្លឹប Barcelona លោក Joa Laporta បានសារភាពថា
នៅមុនពេលដែល Messi ចាកចេញកីឡាករ Neymar ពិតជាចង់វិលត្រឡប់ពិតមែនហើយព័ត៌មាននៃការប្រកាសលក់ Fati ក៏ជាដំណឹងក្លែងក្លាយប៉ុណ្ណោះ។
ចាប់តាំងតែពីបានចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ២០១៧មកក្នុងតម្លៃខ្លួនរហូតទៅដល់២២២លានអ៊ឺរ៉ូកីឡាករ Neymar បានប្រាប់មក Barcelona ថាពិតជាចង់វិលត្រឡប់មករួបរួមប្រកួតវិញ ជាមួយនឹង Lionel Messi ណាស់ប៉ុន្តែទាំងក្លឹបនិងកីឡាករបានប្រឹងប្រែងអស់ពិលទ្ធភាពដែរមិនបានទទួលជោគជ័យ ឡើយ។
ដោយឡែក Fati វិញគឺជាគ្រាប់ពេជ្យដ៏សំខាន់ម្នាក់ទៀតរបស់ក្លឹបដែលតែងតែធ្លាប់បានទទួលដំណឹងថា នឹងលក់ចេញកាលពីគ្រានោះដែរប៉ុន្តែមិនមែនជាការពិតនោះឡើយលោក Laporta បានបញ្ជាក់ហើយជាក់ស្តែងខណៈដែលកីឡាករខ្សែប្រយុទ្ធសំខាន់ៗចាប់ផ្តើមចាកចេញដូចជា Neymar, Suarez, Messi និងបន្ទាប់មក Griezmann ទៀតផងនោះពេលនេះ Fati បានទទួលបានអាវលេខ១០ ជាលេខដែលសំខាន់បំផុតសម្រាប់ក្លឹបជំនួសឲ្យ Messi ផងដែរនៅពេលនេះក្នុងវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី