ព័ត៌មានអន្តរជាតិ

តាលីបង់ តែងតាំងរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃថ្មី មានឈ្មោះក្នុងបញ្ជី តាមចាប់ខ្លួនរបស់ FBI

ក្រុមតាលីបង់ បានសម្រេចបង្កើត រដ្ឋាភិបាលថ្មីរបស់ខ្លួន ដើម្បីដឹកនាំប្រទេសអាហ្វហ្គានីស្ថាន។ ការបង្កើតរដ្ឋាភិបាលថ្មី របស់ក្រុមតាលីបង់ ធ្វើឡើងបន្ទាប់ពីវាយដណ្តើមយកបាន ខេត្តមួយចុងក្រោយ ពីចលនាតស៊ូ គឺខេត្ត Panjshir។

រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ គេឃើញមានសុទ្ធសឹងតែ ជាសមាជិករបស់ក្រុមនេះ។ ក្រុមតាលីបង់ មិនបានតែងតាំងស្រ្តី ឱ្យកាន់មុខតំណែងណាមួយ នៅក្នុងរដ្ឋាភិបាលថ្មី របស់ក្រុមខ្លួននោះទេ។ លោក Sirajuddin Haqqani ដែលមានឈ្មោះ នៅក្នុងបញ្ជីតាមចាប់ខ្លួន របស់ FBI ត្រូវបានក្រុមតាលីបង់ តែងតាំងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា កន្លងមកចំណូល របស់ប្រទេសអាហ្វហ្គានីស្ថាន ប្រមាណ ៨០ភាគរយ គឺបានមកពីសហគមន៍អន្តរជាតិ។ នៅពេលថ្មីៗនេះ វិស័យសេដ្ឋកិច្ច កំពុងធ្លាក់ចុះខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប្រទេសកាតា ក៏បានដឹកជញ្ជូនជំនួយមនុស្សធម៌ តាមយន្តហោះ មកកាន់ប្រទេសនេះផងដែរ៕ ​ប្រភព៖ សប្បាយ

Most Popular

To Top