ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ កូនឆ្កែ មានប្រព័ន្ធខួរក្បាល ទំនាក់ទំនងពិសេស ទៅនឹង សំឡេងម្ចាស់វា

ហុងគ្រី ៖ ការសិក្សាបានបង្ហាញថា សត្វឆ្កែជាមិត្តល្អបំផុត របស់មនុស្ស ហើយឥឡូវនេះការសិក្សាថ្មីមួយ បានបញ្ជាក់ថា សត្វឆ្កែពិត ជាមានទំនាក់ទំនងពិសេស ជាមួយម្ចាស់របស់វា ដែលបង្កើតសកម្មភាព ខួរក្បាលស្រដៀង នឹងទារកទើបនឹងកើតស្តាប់ម្តាយ របស់ពួកគេដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវ នៅប្រទេសហុងគ្រី បានរកឃើញថា សត្វឆ្កែមានទំនាក់ទំនង ជាមួយសំឡេងម្ចាស់ របស់វា ដែលបង្កើតការឆ្លើយតប ខួរក្បាលទាក់ទងនឹងរង្វាន់ នៅក្នុងកូនឆ្កែ ។ អ្វីដែលអស្ចារ្យនោះគឺសកម្មភាព ខួរក្បាលនេះ ប្រហាក់ប្រហែល ទៅនឹងទារកទើប នឹងកើតស្តាប់ម្តាយ របស់ពួកគេ ដោយបង្ហាញថាទំនាក់ទំនង ម្ចាស់ឆ្កែ និងទារក-ម្តាយគឺស្រដៀងគ្នា ជាងការគិតពីមុន ។

លោក Marta Gacsi អ្នកស្រាវជ្រាវ នៃការស្រាវជ្រាវនេះ បាននិយាយថា សត្វឆ្កែប្រៀបដូចជាទារក មិនត្រឹមតែមានអន្តរកម្មវិជ្ជមាន ជាមួយអ្នកថែទាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តាប់សំឡេងអព្យាក្រឹត្យ របស់ពួកគេទៀតផង ។ ការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Eötvös Lorándបានរួមបញ្ចូល ទិន្នន័យអាកប្បកិរិយា និងខួរក្បាលរបស់សត្វឆ្កែចំនួន ១៦ គ្រួសារពីពូជចំនួន ៧ គឺសសត្វឆ្កែរោមមាសចំនួន ៦ ក្បាល សត្វឆ្កែ border colliesចំនួន ៥ ក្បាល សត្វឆ្កែCrested ចិនមួយក្បាល labradoodle មួយក្បាល សត្វឆ្កែ Cairn terrier មួយក្បាល សត្វឆ្កែ Hungarian vizsla មួយក្បាល និងសត្វឆ្កែ អាល្លឺម៉ង់មួយក្បាល ។

ឥរិយាបថភ្ជាប់សត្វឆ្កែ ទៅម្ចាស់របស់វាត្រូវ បានគេវាយតម្លៃ ជាមួយនឹងការធ្វើតេស្តិ៍ស្ថានភាព ចម្លែក (SST) ដែលឆ្កែត្រូវបានគេដាក់ នៅក្នុងបន្ទប់ជាមួយមនុស្ស ចម្លែក ឬម្ចាស់របស់ពួកគេមុនពេលអាកប្បកិរិយា របស់ពួកគេត្រូវបានវាយតម្លៃ ៕ ដោយ៖លី ភីលីព

Most Popular

To Top