ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា គ្របដណ្តប់លើផ្ទៃដី ជាង៨.០០០គីឡូម៉ែត្រក្រឡា

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃ បានឆេះលើ ផ្ទៃដី ប្រមាណជាង៨.០០០នាក់ គីឡូម៉ែត្រក្រឡា នៅរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ ខណៈដែលភ្លើងឆេះព្រៃដ៏ធំ បានបន្តឆេះរាលដាល ។

ក្រសួងព្រៃឈើ និងការពារអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “គិតមកដល់ថ្ងៃនេះ ផ្ទៃដី២.០៣៣.៩១៦អារ ស្មើនឹងប្រមាណ៨.២៣១គីឡូម៉ែត្រក្រឡា ត្រូវបានដុតឆេះនៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ា”។ ក្រសួងបានឲ្យដឹងទៀតថា ក្រុមពន្លត់អគ្គីភ័យជាង១៥.៥០០នាក់ កំពុងទប់ទល់នឹងភ្លើងឆេះព្រៃដ៏ធំដែលសកម្មចំនួន១៤ទីតាំង ។

សរុបមានហេដ្ឋារចនាសម្ព័ន្ធ ចំនួន៣.១៩៣កន្លែង នៅក្នុងរដ្ឋនេះ ត្រូវបានបំផ្លិចបំផ្លាញ ឬខូចខាតមកដល់ថ្ងៃនេះ ។ ក្រសួងបានឲ្យដឹងដូច្នេះ ។
មជ្ឈមណ្ឌលអន្តរកម្មអគ្គីភ័យ ជាតិរបស់ប្រទេសនេះ បានឲ្យដឹងថា ក្រុមពន្លត់អគ្គីាភ័យជាង២៣.០០០នាក់ និងជំនាញជួយគាំទ្រ នៅក្នុងពេលឧប្បត្តិហេតុ ទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top