ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ សាកល្បងមេ ដែកមានកម្លាំង១២ដង ដោយជោគជ័យ ត្រៀមដំណើរការ ក្នុងរយៈពេលមួយ ទសវត្សរ៍ខាងមុខនេះ ខណៈការលាយ នុយក្លេអ៊ែរ ខិតជិតការពិត

ម៉ាសាឈូសេត ៖ អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន បច្ចេកវិទ្យាម៉ាសាឈូសេត (MIT) បាននិយាយថា ការលាយនុយក្លេអ៊ែ បានបោះជំហានកាន់ តែខិតជិតទៅ រកការពិត បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានសាកល្បងមេដែក ដែលមានកម្លាំង ១២ ដងដូចម៉ាស៊ីន MRI ដោយសង្ឃឹមថា នឹងដំណើរការ រ៉េអាក់ទ័រនៅឆ្នាំ ២០៣០ខាងមុខនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ពួកគេបានបន្តថា មិនដូចបច្ចេកវិទ្យា បំបែកនុយក្លេអ៊ែរ នាពេលបច្ចុប្បន្ន ឡើយ ព្រោះការលាយបញ្ចូលគ្នា ឡើងវិញ នូវដំណើរការ ដែលស្ថិតនៅចំកណ្តាលផ្កាយ ហើយបង្កើត ថាមពលស្អាតអាចកកើតឡើងវិញ ដោយគ្មានកាកសំណល់ជាតិពុល។ អ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យា ម៉ាសាឈូសេត (MIT) ដែលធ្វើការជាមួយប្រព័ន្ធ Commonwealth Fusion Systems (CFS) ដែលបានបង្កើតមេដែកដែលគាំទ្រដោយលោក Bill Gates ។

វាគឺជាមេដែកដែលមាន សីតុណ្ហភាពខ្ពស់បំផុត នៅលើពិភពលោក ហើយត្រូវបានគេធ្វើតេស្តិ៍នៅ ហើយត្រូវបាន សាកល្បង នៅមជ្ឈមណ្ឌល វិទ្យាសាស្ត្រ ផ្លាស្មា MIT និងមជ្ឈមណ្ឌលលាយបញ្ចូលគ្នានៅ Cambridge និងMassachusetts។ លោក Andrew Holland នាយកប្រតិបត្តិ នៃសមាគម ឧស្សាហកម្មលាយបញ្ចូលគ្នា បានប្រាប់ CNBC ថា នេះមិនមែនជាការឃោសនា បំផ្លើសទេនេះគឺជាការពិត ។

ការធ្វើតេស្តិ៍នេះមានសារ សំខាន់ព្រោះវាបានបង្កើតដែន ម៉ាញ៉េទិចខ្លាំងដែលត្រូវការសម្រាប់ដំណើរ ការលាយបញ្ចូលគ្នា ខណៈប្រើប្រាស់ថាមពលត្រឹមតែ ៣០ វ៉ាត់ប៉ុណ្ណោះ ។ នៅពេលក្រុម MIT ប្រើមេដែកទាំងនេះ ដើម្បីបង្កើតម៉ាស៊ីនលាយដំបូង ដែលគេស្គាល់ថា tokamak វាត្រូវបានគេរំពឹងថា នឹងបង្កើតថាមពលច្រើនជាង អ្វីដែលវាប្រើ ដើម្បីចាប់ផ្តើម និងដំណើរការ ៕ ដោយ៖លី ភីលីព

Most Popular

To Top