ព័ត៌មានអន្តរជាតិ

សំណាកថ្ម​ ប្រមូលបានដោយ Perseverance របស់ណាសា ពីបឹងស្ងួត នៃភពព្រះអង្គារ Jezero Crater បង្ហាញពីភពក្រហម ធ្លាប់មានបរិយាកាស ទ្រទ្រង់អាច រស់នៅបាន

អាមេរិក ៖ អង្គការអវកាសណាសា បានប្រកាសកាលពីពេលថ្មីៗនេះថា ផ្ទាំងថ្មដំបូង ដែលប្រមូលបាន ដោយយានអវកាស Perseverance របស់ខ្លួននៅលើភពអង្គារ បង្ហាញថា ភពក្រហម Jezero Crater ធ្លាប់មានបរិយាកាស ប្រកបដោយនិរន្តរភាព ដែលអាចឲ្យជីវិតរស់ នៅបានយ៉ាងស្រួល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ដំណឹងនេះបានកើតឡើង បន្ទាប់ពីបេសកកម្មជោគជ័យ របស់យាននេះក្នុងការប្រមូលសំណាកថ្ម ចំនួន២ ដែលមានឈ្មោះថា ‘Montdenier’ និង ‘Montagnac,’ កាលពីដើមសប្តាហ៍នេះ ។ សំណាកស្នូលមានសមាសធាតុបាសាល់ទិក ដែលអ្នកវិទ្យាសាស្ត្រ និយាយថា ប្រហែលជាបានបង្កើតឡើង ពីលំហូរភ្នំភ្លើងបុរាណ ហើយអាចផ្តល់ពេលវេលាកំណត់ នៃបឹងបុរាណពីពេល ដែលវាបង្កើតឡើងរហូត ដល់ពេលវាបាត់ ។

អង្គការណាសាបានដឹងរួច មកហើយថា រណ្តៅដីធ្លាប់ពោរពេញទៅដោយទឹក ប៉ុន្តែអស់រយៈពេលប៉ុន្មានដែលនៅតែជាអាថ៌កំបាំង។ ប៉ុន្តែកម្រិតនៃការផ្លាស់ប្តូរ ដែលអ្នកវិទ្យាសាស្ត្រ ឃើញនៅក្នុងផ្ទាំងថ្ម ផ្តល់នូវសំណាកស្នូល ក៏ដូចជាលើថ្ម ក្រុមនេះបានផ្តោតលើការប៉ុនប៉ង យកគំរូដំបូងរបស់ពួកគេបង្ហាញថា ទឹកក្រោមដីមានវត្តមាន យូរមកហើយ ៕ ដោយ៖លី ភីលីព

Most Popular

To Top