ព័ត៌មានអន្តរជាតិ

សត្វស្លាប ត្រាំប្រេងជាង ១០០ ក្បាលរកឃើញ នៅឆ្នេរ សមុទ្ររដ្ឋ Louisiana បន្ទាប់ពីប្រេងឆៅហៀរ ចេញពីរោងចក្រចម្រាញ់ ដែលជន់លិច អំឡុងព្យុះសង្ឃរា Ida

ម៉ិកស៊ិក ៖ សត្វស្លាបដែលដេកត្រាំប្រេងជាង ១០០ ក្បាលត្រូវបានគេប្រទះឃើញ បន្ទាប់ពីព្យុះសង្ឃ រាអ៊ីដា “Hurricane Ida” ដែលបានបង្កឲ្យជន់លិច រោងចក្រចម្រាញ់ប្រេងនាំឲ្យប្រេងឆៅ កំពប់ចូលឈូងសមុទ្រម៉ិកស៊ិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

នាយកដ្ឋានសត្វព្រៃ និង ជលផលរដ្ឋល្វីស្យាណា បាននិយាយថា ចំនួនសត្វស្លាប ដែលប្រឡាក់ប្រេងច្រើន ត្រូវបានគេសង្កេត ឃើញ នៅក្នុងរណ្តៅប្រេងយ៉ាងច្រើន នៅទូទាំងរោងចក្រចម្រាញ់ប្រេង Phillips 66 Alliance Refinery នៅ Belle Chasse ព្រមទាំងវាលស្រែលិចទឹកក្បែរនោះ និងស្រះចិញ្ចឹមត្រីតាមដងទន្លេ Mississippi ។

លោក Jon Wiebe អ្នកជីវវិទូដែលកំពុងដំណើរការកម្មវិធីស្តារឡើងវិញ របស់រដ្ឋបាននិយាយថា សត្វស្លាបដែលមានប្រេងចំនួន ១០ ក្បាលត្រូវបានចាប់ បានហើយដឹកជញ្ជូនទៅកន្លែងស្តារនីតិសម្បទា ដើម្បីសម្អាត ។ លោក Wiebe បានបន្តថា សត្វស្លាបងាប់ចំនួន ៥ ក្បាលទៀតត្រូវបានរកឃើញ និងដាក់ជាភស្តុតាង បានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ និងជួយសង្គ្រោះសត្វស្លាប ជាច្រើនកំពុងបន្ត ។

សេចក្តីសង្ខេបមួយ ដែលចេញដោយទីភ្នាក់ងារការពារបរិស្ថាន បាននិយាយថា ខ្លួនបានទទួលការ ជូនដំណឹងចំនួន ៤៣ អំពីការលេចធ្លាយប្រេងក្នុងស្រុក និងការបញ្ចេញសារធាតុគីមី នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្ទាប់ពីព្យុះសង្ឃរា Ida ។

អង្គភាពអនុវត្តតាមទីភ្នាក់ងារនេះ បានចេញសំណើចំនួន ១០ ដល់ប្រតិបត្តិកររោងចក្រ ដែលស្វែងរកព័ត៌មានដើម្បីកំណត់ថា តើច្បាប់បរិស្ថានសហព័ន្ធ ត្រូវបានរំលោភបំពានក្នុងកំឡុងព្យុះអាចបង្ក ឲ្យមានការដាក់ទណ្ឌកម្ម និងការផាកពិន័យ ៕ ដោយ៖លីភីលីព

Most Popular

To Top