ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ហៅទូរស័ព្ទឱ្យ អតីតមន្រ្តីប៉ូលិស របស់រដ្ឋាភិបាលចាស់ ចូលធ្វើការធម្មតាវិញ

មន្រ្តីប៉ូលិសអាហ្វហ្គានីស្ថាន បម្រើការងារនៅព្រលានយន្តហោះ កាប៊ុល បានចូលធ្វើការវិញ ជាលើកដំបូង ចាប់តាំងពីក្រុមរដ្ឋឥស្លាម តាលីបង់ ដណ្តើមបានអំណាចពេញទី។ នេះបើតាមមន្រ្តីប៉ូលិសអាហ្វហ្គានីស្ថាន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

នៅពេលដែលក្រុមតាលីបង់ ផ្តួលរំលំរដ្ឋាភិបាលចាស់ រួចចូលកាន់កាប់ទីក្រុង កាប៊ុល កាលពីខែសីហា កន្លងទៅ មន្រ្តីប៉ូលិសបានបោះបង់ចោល តួនាទីនិងមុខតំណែង ដោយសារតែភ័យខ្លាចក្រុមតាលីបង់ យកទៅសម្លាប់ចោល ។ ថ្មីៗនេះ មន្រ្តីប៉ូលិស២នាក់ បានឱ្យដឹងថា ពួកគេបានចូល បម្រើការងារជាធម្មតាវិញហើយនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការហៅ តាមទូរស័ព្ទ ពីមេបញ្ជាការក្រុម តាលីបង់។

ក្រោយក្តាប់បានអំណាចទាំងស្រុង ក្រុមតាលីបង់ បានឱ្យដឹងថាពួកគេមិនបានគុំគួន នឹងអ្នកធ្លាប់ធ្វើ់ការឱ្យរដ្ឋាភិបាល ចាស់របស់ អាហ្វហ្គានីស្ថាន ដែលរួមមានកងទ័ព មន្រ្តីប៉ូលិស និងកងកម្លាំងសន្តិសុខផ្សេងៗទៀត ៕

Most Popular

To Top