ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងគ្នារវាង IAEA និងអ៊ីរ៉ង់ ក្លាយជាការបើកផ្លូវ ជំនួបជាមួយ នឹងអាមេរិក

បរទេស៖ភ្នាក់ងារឃ្លាំមើល ថាមពលអាតូមិករបស់អង្គការ សហប្រជាជាតិ IAEA កាលពីថ្ងៃអាទិត្យ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ រវាងគ្នាជាមួយនឹងប្រទេសអ៊ីរ៉ង់ ដែលភាគច្រើន នៃបញ្ហាត្រូវបានដោះស្រាយរួមគ្នា។

កិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងដោយមានការសកម្មភាព ត្រួតពិនិត្យទៅលើឧបករណ៍ ដំណើរការសម្រាប់រោងចក្រនុយក្លេអ៊ែរផង និងចំណុចមួយចំនួនទៀតផង ដែលវានឹងអាចក្លាយជាកត្តាជម្រុញ ឲ្យឱកាសនៃជំនួបពិភាក្សាគ្នា រវាងអាមេរិកនិងអ៊ីរ៉ង់ នឹងអាចកើតឡើង ជាមិនខាននាពេលខាងមុខ។

ប្រធានភ្នាក់ងារ IAEA លោក Rafael Grossi បានបញ្ជាក់ថាកិច្ចព្រមព្រៀង ដែលធ្វើឡើងនៅចុងម៉ោង ទៅហើយនៃពេលវេលា ដំណើរទស្សនកិច្ចជាផ្លូវការ របស់លោកទៅកាន់ទីក្រុងតេហរ៉ង់ គឺធ្វើឡើងមានភាពវិជ្ជមានយ៉ាងខ្លាំង។

គួរឲ្យដឹងដែរថាចាប់តាំងតែពីខែសីហា នៅពេលដែលប្រធានាធិបតីអ៊ីរ៉ង់ថ្មី លោក Ebrahim Raisi ចូលកាន់តំណែង មកក្រុមប្រទេសអំណាច នៅលោកខាងលិច បានធ្វើការអំពាវនាវកាន់តែខ្លាំងឲ្យអ៊ីរ៉ង់ ក្នុងការត្រឡប់មកចូលតុចរចាគ្នាវិញ ជាមួយនឹងអាមេរិកពាក់ព័ន្ធ ទៅនឹងបញ្ហាអាវុធនុយក្លេអ៊ែរ របស់ប្រទេសនៅមជ្ឈឹមបូព៍ាមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top