ព័ត៌មានអន្តរជាតិ

បារាំងយល់ព្រម​ ក្នុងការលក់យន្តហោះចម្បាំង Rafale ចំនួន៦គ្រឿងទៀត ទៅឲ្យក្រិក

បរទេស៖ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសបារាំងបានអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន ប្រភេទ Rafale ចំនួន៦គ្រឿងទៀត ត្រូវបានអនុញ្ញាតិ លក់ទៅឲ្យរដ្ឋាភិបាលក្រិក។

ក្រោយការប្រកាសលក់ យន្តហោះចម្បាំងបន្ថែមនេះ វាបានធ្វើឲ្យចំនួននៃយន្តហោះចម្បាំងប្រភេទនេះ ដែលបានលក់ទៅឲ្យប្រទេសក្រិក មានចំនួនរហូតទៅដល់២៤គ្រឿង និងមានតម្លៃរហូតទៅដល់ រាប់ពាន់លានអ៊ឺរ៉ូ។

យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បារាំង Florence Parly បានឲ្យដឹងទៀតដែរថា ប្រទេសក្រិក គឺជាអតិថិជនដំបូងគេ នៅក្នុងប្លុកអ៊ឺរ៉ូប ដែលបានធ្វើការបញ្ជាទិញ យន្តហោះចម្បាំងបារាំង ដែលផលិតដោយក្រុមហ៊ុន Dassault Aviation។

កាលពីខែមករាកន្លងមក រដ្ឋាភិបាលក្រុងអាតែន បានធ្វើការបញ្ជាទិញយន្តហោះ Rafale នេះប្រមាណជា១៨គ្រឿង ដែលក្នុងនោះ១២គ្រឿង ជាយន្តហោះមួយតឹកដែលធ្លាប់បាន ប្រើប្រាស់ម្តងរួចមកហើយ និងមានតម្លៃសរុបប្រមាណជា ២,៥ពាន់លានអ៊ឺរ៉ូ ខណៈដែលអេហ្ស៊ីប កំពុងមានបញ្ហាព្រំដែន ជាមួយនឹងតួកគី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top