ព័ត៌មានអន្តរជាតិ

យោធារុស្សី ចាប់ផ្តើមទទួល បានប្រព័ន្ធការពារ មីស៊ីលថ្មី S-500

បរទេស ៖ យោងតាមការបញ្ជាក់ របស់លោកឧបនាយករដ្ឋមន្ត្រីរុស្សី លោក Yury Borisov កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា យោធារបស់ប្រទេសរុស្សី បានចាប់ផ្តើមទទួលនូវ ប្រព័ន្ធការពារ មីស៊ីល បច្ចេកវិទ្យា ចុងក្រោយ S-500 Prometheus ហើោយ។

លោក Borisov បានបញ្ជាក់ថា ទោះបីជាការដឹកជញ្ជូនកញ្ចប់ដំបូងនេះ មិនទាន់គ្រប់គ្រាន់តែលក្ខខណ្ឌក្តី ប៉ុន្តែគិតមកទល់បច្ចុប្បន្នការធ្វើតេស្ត ដោយរដ្ឋាភិបាលរុស្សី គឺបានធ្វើឡើង ១០០ភាគរយ ទៅហើយដំណើរ ការដឹកជញ្ជូនកញ្ចប់ដំបូង ក៏បានចាប់ផ្តើមផងដែរ។

គួរឲ្យដឹងដែរថា យោងតាមការបញ្ជាក់ដោយរបាយការណ៍លំអិត នាពេលកន្លងមក S-500 ថ្មីមានសមត្ថភាពយ៉ាង អស្ចារ្យក្នុងការការពារ និងទប់ស្កាត់នូវ គ្រាប់មីស៊ីល គ្រប់ប្រភេទទាំងមីស៊ីល ចំងាយជិត និងចំងាយឆ្ងាយ ហើយជាពិសេស សូម្បីតែយន្តហោះចម្បាំងក្តី ។

S-500 គឺជាប្រព័ន្ធការពារ មីស៊ីលដែលបាន ធ្វើបច្ចុប្បន្នភាព ចេញពីបច្ចេកវិទ្យាជំនាន់ មុន S-400 Triumph ដែលជាប្រព័ន្ធការពារមីស៊ីល ជាមួយនឹងចំងាយប្រមាណ ជា៤០០គីឡូម៉ែត្រ និងកំពស់រហូតទៅដល់៣០ គីឡូម៉ែត្រ នៅក្នុងអាកាស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top