ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ ៖ នៅពេលមនុស្សស្តាប់រឿង អាចធ្វើសមកាលកម្មចង្វាក់បេះដូង របស់ពួកគេដោយផ្អែក លើការនិទានកថា

ប៉ារីស ៖ ការស្រាវជ្រាវបានរកឃើញថា មនុស្សធ្វើសម កាលកម្មចង្វាក់បេះដូង របស់ពួកគេ ដោយមិនដឹងខ្លួន ខណៈកំពុងស្តាប់រឿង ដោយផ្អែកលើការនិទានកថា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងលើការស្រាវជ្រាវមុនៗ បានរកឃើញថា មនុស្សតែងតែធ្វើសមកាលកម្ម មុខងាររាងកាយដូច ជាចង្វាក់បេះដូង ឬដង្ហើមនៅពេលឆ្លង កាត់បទពិសោធន៍រួមគ្នា ។

ក្រុមអ្នកជំនាញ មកពីវិទ្យាស្ថាន ខួរក្បាលប៉ារីសបានរកឃើញ បាតុភូតស្រដៀងគ្នានេះ កើតឡើងសូម្បីតែនៅពេលមនុស្សកំពុង ស្តាប់រឿងមួយដោយខ្លួនឯង ក៏ដោយដរាបណា ពួកគេយក ចិត្តទុកដាក់ ។
ការរកឃើញនេះអាចជួយ អភិវឌ្ឍការធ្វើ តេស្តិ៍មន្ទីរពេទ្យថ្មី និងងាយស្រួលគ្រប់គ្រង ដើម្បីកំណត់កម្រិត នៃស្មារតីអ្នកជំងឺដែលបានផ្តល់ឲ្យ ។ អ្នកស្រាវជ្រាវ និងវិស្វករជីវវេជ្ជសាស្ត្រ លោក Lucas Parra មកពីមហាវិទ្យាល័យទីក្រុងញូវយ៉ក បាននិយាយថា មានអក្សរសិល្ប៍ជាច្រើន បង្ហាញពីមនុស្សធ្វើសមកាលកម្មសរីរវិទ្យា របស់ពួកគេជាមួយគ្នា ។

ទោះយ៉ាងណាក៏ដោយគាត់ បានពន្យល់ថា ជាធម្មតាការសន្និដ្ឋាន គឺថា អ្នកកំពុងទាក់ទងគ្នា និងមានវត្តមាន នៅកន្លែងដដែល ។ លោកបានបន្ថែមថា យើងបានរកឃើញគឺ ថាបាតុភូតនេះមានលក្ខណៈទូលំ ទូលាយ ជាងមុនហើយការ តាមដានរឿងនិទាន និងការរំញោចដំណើរការ នឹងបណ្តាលឲ្យមានការប្រែប្រួល អត្រាចង្វាក់បេះដូង របស់មនុស្ស ។

វាគឺជាមុខងារនៃការយល់ដឹង ដែលធ្វើឲ្យចង្វាក់បេះដូង របស់អ្នកឡើងឬចុះ ។ អ្នកនិពន្ធសៀវភៅ និង អ្នកវិទ្យាសាស្ត្រខាងសរសៃ ប្រសាទលោក Jacobo Sitt នៃវិទ្យាស្ថានខួរក្បាលប៉ារីសបានបន្ថែមថា អ្វីដែលសំខាន់នោះ គឺថាអ្នកស្តាប់កំពុងយកចិត្តទុក ដាក់ចំពោះសកម្មភាព នៅក្នុងសាច់រឿង៕ដោយ៖លី ភីលីព

Most Popular

To Top