ព័ត៌មានអន្តរជាតិ

ឈីលី នឹងអនុញ្ញាតិ ឲ្យបរទេស ដែលចាក់វ៉ាក់សាំង រួចរាល់ធ្វើដំណើរ ចូលប្រទេសវិញបាន

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសឈីលី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា នឹងអនុញ្ញាតិឲ្យជនបរទេសទាំងឡាយ ដែលមានបណ្ណចាក់វ៉ាក់សាំង រួចរាល់អាចធ្វើដំណើរចូល មកកាន់ប្រទេសរបស់ខ្លួនវិញ ហើយចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះ ។

មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលឈីលី បានបញ្ជាក់ទៀតថា រដ្ឋាភិបាលបានធ្វើការអំពាវនាវ ឲ្យពលរដ្ឋឈីលី ដែលរស់នៅក្រៅប្រទេស ព្រមទាំងជនបរទេសទាំងឡាយ ផងដែរ ដែលមានបំណង ចង់វិល ត្រឡប់មកប្រទេសវិញ ដោយភ្ជាប់មកជាមួយនឹងលក្ខខណ្ឌ និងប្រកបដោយទំនួលខុស ត្រូវផងដែរ ។

សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា ចំពោះបរទេស ទាំងឡាយ ដែលមានបំណងចង់ធ្វើដំណើរ ចូលមកក្នុងប្រទេសត្រូវតែចាំ បាច់បង្ហាញបណ្ណ ចាក់វ៉ាក់សាំងឬ លិខិតតេស្តអវិជ្ជមាន ដែលមានរយៈពេលតិចជាង៧២ម៉ោង មុនការមកដល់ព្រមទាំងអនុវត្តការងារ ចត្តាឡីស័ក ទៅតាមគោលការណ៍ របស់ប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top