ព័ត៌មានអន្តរជាតិ

អាមេរិក លប់ចោលបម្រាម ធ្វើដំណើរទាំងអស់ ចំពោះរាល់ជនបរទេស ដែលចាក់ វ៉ាក់សាំងរួច

បរទេស ៖ សេតវិមានកាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើការប្រកាស ក្នុងការលប់ចោល នូវរាល់បម្រាម នៃការធ្វើដំណើរទាំងអស់ សម្រាប់ជនបរទេសទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំង រួចរាល់ដែលពួកគេនឹង អាចធ្វើដំណើរចូលមកអាមេរិកវិញ ចាប់ពីខែវិច្ឆិកា ។

មន្ត្រីជាន់ខ្ពស់ របស់សេតវិមានលោក Jeff Zients បានបញ្ជាក់ថាគ្រប់គ្នា ដែលមិនមែនជាជនអាមេរិក និងមានបំណងចង់ ធ្វើដំណើរចូលមកកាន់ទឹកដីអាមេរិក នឹងអាចធ្វើបានដោយគ្រាន់តែធ្វើការ បង្ហាញនូវភស្តុតាង ដែលបញ្ជាក់ថាពួកគេ បានទទួលវ៉ាក់សាំង រួចរាល់ព្រមទាំងធ្វើតេស្តឲ្យបានលទ្ធផលអវិជ្ជមានមុន៣ថ្ងៃ នៃការធ្វើដំណើរ ចូលមកប៉ុណ្ណោះ ។

លោក Zients បានបញ្ជាក់ទៀតថា នេះមានន័យដែរថា សម្រាប់អ្នកធ្វើដំណើរជាជនបរទេស ដែលបានទទួលវ៉ាក់សាំង រួចរាល់នឹងមិន ចាំបាច់ធ្វើការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នោះទៀតឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top