ព័ត៌មានអន្តរជាតិ

អ្នកជំនាញ​សេដ្ឋកិច្ច ​៖ ប្រតិបត្តិការ bitcoin មួយបង្កើតកាកសំណល់ អេឡិចត្រូនិក ដូចការបោះចោលស្មា តហ្វូន២គ្រឿង

ហូឡង់ ៖ ការសិក្សារកឃើញថា ប្រតិបត្តិការ bitcoin នីមួយៗ បង្កើតកាកសំណល់អេឡិចត្រូនិក ច្រើនដូចជាការបោះចោល ទូរស័ព្ទ iPhone 12 ចំនួន ២ គ្រឿងការកើនឡើង នៃការប្រើប្រាស់គ្រីបបង្ក ឲ្យមានការភ័យខ្លាច ចំពោះវិបត្តិកែច្នៃឡើងវិញ នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញសេដ្ឋកិច្ច រាយការណ៍ថា ដោយសារតែមានតម្រូវការ ខ្ពស់លើកុំព្យូទ័រ ដែលយករ៉ែ Bitcoin ឧបករណ៍ទាំងនេះ មានអាយុកាលខ្លីបំផុត។ អាយុកាលជាមធ្យម នៃឧបករណ៍ជីករ៉ែ bitcoin ត្រឹមតែ ១,២៩ ឆ្នាំប៉ុណ្ណោះ ។ នោះធ្វើឲ្យមានសំរាមច្រើន ប្រហែល ៣៣.៨០០ តោនក្នុងមួយឆ្នាំ ឬចំនួនឧបករណ៍ បច្ចេកវិទ្យា “IT” និងទូរគមនាគមន៍តូចៗ ត្រូវបានបោះចោល ដោយប្រទេសហូឡង់ ។

ប្រតិបត្តិការនីមួយៗ ផលិតកាកសំណល់អេឡិចត្រូនិក ៩.៥ អោនអំពីទម្ងន់ របស់ iPhone 12 minis២គ្រឿង ។ អ្នកស្រាវជ្រាវ ព្រួយបារម្ភថា ជាមួយនឹងការបង្កើន ចំណាប់អារម្មណ៍លើរូបិយប័ណ្ណ ឌីជីថលគំនរ សំរាម Bitcoin អាចមានទំហំទ្វេដង ក្នុងពេលឆាប់ៗនេះ ។

នៅក្នុងការជីកយករ៉ែ bitcoin កុំព្យូទ័រពិសេសត្រូវបានប្រើ ដើម្បីដោះស្រាយការគណនា គណិតវិទ្យាស្មុគស្មាញ និងបង្កើតកាក់រូបិយប័ណ្ណ ឌីជីថល ។ ឃ្លាំង ឬកសិដ្ឋាននៅជុំវិញពិភពលោកត្រូវបានប្រមូលផ្តុំ ទៅដោយម៉ាស៊ីនកែច្នៃមានទំហំដូចនំប៉័ង ត្រូវបានចាត់តាំងឲ្យបំពេញ ការងារទាំងយប់ទាំងថ្ងៃ ៕ដោយ៖លី ភីលីព

Most Popular

To Top