ព័ត៌មានអន្តរជាតិ

រូបចម្លាក់ នៅសតវត្សរ៍ទី ១២ តំណាង ឲ្យសាសនាហិណ្ឌូ ព្រះកេឡិរកឃើញ ដោយចៃដន្យ នៅភាគអាគ្នេយ៍ ប្រទេសឥណ្ឌា

ឥណ្ឌា ៖ រូបចម្លាក់ថ្ម របស់ព្រះប្រាជ្ញាហិណ្ឌូ ដែលមានក្បាលដំរីបង្កើតឡើង កាលពី ៨០០ ឆ្នាំ មុនត្រូវបាន គេរកឃើញ នៅភូមិក្នុងប្រទេសឥណ្ឌា មុនពេលពិធីបុណ្យប្រារព្ធពិធីកំណើត របស់អាទិទេពមកដល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

កសិករម្នាក់ នៅភូមិ Motupalli ក្នុងស្រុក Prakasam បានជំពប់ដួលលើរូបចម្លាក់ថ្ម ខណៈកំពុងចាក់ដី របស់លោក ។ នៅក្នុងសាសនាហិណ្ឌូ ព្រះអម្ចាស់កេឡិត្រូវបានបង្ហាញ ជារូបក្បាលដំរី ដែលមានដៃ៤ ហើយលោកត្រូវ បានគេចាត់ទុកថា ជាព្រះនៃប្រាជ្ញា អ្នកគាំទ្រវិទ្យាសាស្ត្រ និងសិល្បៈ និងជាអ្នកបំបាត់ឧបសគ្គ ។

រូបចម្លាក់ព្រះមានកម្ពស់ ប្រហែល ១៨ អ៊ីញ ចំពោះព្រះកេឡិអង្គុយជើងម្ខាង ដែលគេស្គាល់ថា ឥរិយាបថ Padmasana នៅលើជើងឈូក។ ដៃទំាង២ត្រូវបានខូច ចំណែកដៃម្ខាងកាន់ភ្លុក បានបាក់ហើយ ដៃម្ខាងទៀត គឺនំប៉ាវឥណ្ឌាផ្អែម ដែលគេស្គាល់ថា ម៉ូដាកា ។ ការប្រកាសអំពីការ រកឃើញរូបនេះ បានកើតឡើងក្នុងអំឡុង ពេលពិធីបុណ្យ Ganesh Chaturthi រយៈពេល ១០ ថ្ងៃនៅពេលដែលជនជាតិ ហិណ្ឌូប្រារព្ធពិធីកំណើតរបស់ ព្រះកេឡិ ។

ហិណ្ឌូបានរាយការណ៍ថា កសិករឈ្មោះ Siripudi Venkateswaralu បានរកឃើញរូប ចម្លាក់នេះនៅថ្ងៃទី ៩ ខែកញ្ញា ខណៈកំពុងធ្វើស្រែចម្ការ របស់លោកនៅ Motupalli ជាភូមិមួយនៅក្នុងស្រុក Prakasam នៃរដ្ឋ Andhra Pradesh ។
រូបចម្លាក់ដែលមាន អាយុកាល ៨០០ ឆ្នាំនេះត្រូវបានគេរកឃើញនៅមុនពិធីបុណ្យ ឧទ្ទិសថ្វាយដល់ ព្រះកេឡិបានទាក់ ទាញអ្នកស្រុក និងអ្នកទស្សនាយ៉ាងច្រើនកុះករ ។ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែកញ្ញាឆ្នាំនេះ Ganesh Chaturthi ត្រូវបានប្រារព្ធ ដោយតមអាហារតង្វាយ និងការអធិស្ឋាន។ ក្រោយមកម៉ូដាកា ត្រូវបានចែកចាយ ហើយពិធីបុណ្យសាធារណៈ និងការតាំងពិពណ៌ក្បាច់គុន ត្រូវបានធ្វើឡើង៕ដោយ៖លី ភីលីព

Most Popular

To Top