បរទេស៖ យោងតាមការបញ្ជាក់ របស់មេបញ្ជាការអ៊ីរ៉ង់ដែលស្ថិតនៅខេត្តភាគខាងលិច Azarbaijan បាន
បញ្ជាក់ថាកងកម្លាំង រក្សាសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើការបំផ្លាញទាំងស្រុង នូវទីតាំងកណ្តាល របស់ក្រុមប្រឆាំង
បដិវត្តដែលមានវត្តមាន នៅក្នុងតំបន៉ភាគខាងជើងនៃ ប្រទេសអ៊ីរ៉ាក់។
ប្រតិបត្តិការកាលពីពេលថ្មីនេះ ត្រូវបានធ្វើឡើងនៅបន្ទាប់ពីសកម្មភាពរបស់ក្រុមប្រឆាំងនេះ នៅក្នុងតំបន់ដែលមានព្រំ
ប្រទល់ជាប់ជាមួយ នឹងភាគខាងជើងអ៊ីរ៉ាក់ នេះបើយោងតាមការបញ្ជាក់បន្ថែម។
ក្រុមសកម្មប្រយុទ្ធទាំងនេះ បានទីតាំងឈរជើងរបស់ខ្លួននៅភាគខាងជើងអ៊ីរ៉ាក់នេះ ជាយូរមកហើយគឺជាតំបន់ ដែលកៀក ទៅនឹងប្រទេសអ៊ីរ៉ង់ហើយ មុនការប្រយុទ្ធនេះខាងភាគីខាងអ៊ីរ៉ង់ក៏បានធ្វើការផ្តល់ព័ត៌មាន រួចជាស្រេចហើយទៅខាងភាគីអជ្ញាធរ នៃប្រទេសអ៊ីរ៉ាក់។
គួរឲ្យដឹងដែរថាតំបន់ព្រំដែន ភាគខាងលិចនិងភាគ ពាយ័ព្យនៃប្រទេសអ៊ីរ៉ង់គឺជាតំបន់ ជម្លោះរវាងក្រុមសកម្មប្រយុទ្ធឃឺដនិងកម្លាំង បដិវត្តអ៊ីរ៉ង់ជាច្រើនឆ្នាំកន្លងមកហើយ៕ ប្រែសម្រួល៖ស៊ុនលី


