ព័ត៌មានអន្តរជាតិ

ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី ៨,១លាននាក់

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងទប់ស្កាត់ជំងឺ ហៅកាត់ (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩​ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់ ៨.១៧៧.៩១៩នាក់ គិតត្រឹមរសៀលថ្ងៃពុធនេះ ។

មជ្ឈមណ្ឌល CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហព័ន្ធអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ នៅទូទាំងទ្វីបមានចំនួន ២០៧.១៣២នាក់ ។ ទីភ្នាក់ងារបានកត់សម្គាល់ថា ប្រមាណ ៧.៥៣៤.៥៤៤នាក់ នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺ ។

ទីភ្នាក់ងារព័ត៌មានបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក និងអេត្យូពី ក្នុងចំណោមប្រទេសជាច្រើន ដែលមានករណី ឆ្លងច្រើនបំផុតនៅទ្វីបនេះ ។

ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាករណីឆ្លងជំងឺច្រើន បំផុតនៅទ្វីបអាហ្វ្រិកចំនួន២.៨៨៦.៣៣១នាក់ ទន្ទឹមនឹងនេះដែរ ភាគខាងជើងទ្វីបអាហ្វ្រិក ប្រទេសម៉ារ៉ុក បានរាយការណ៍ថា ករណីឆ្លងចំនួន ៩២២.២២២នាក់ គិតត្រឹមរសៀលថ្ងៃពុធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top