ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ ទៅឲ្យប្រធានណាតូ និងសម្ព័ន្ធមិត្ត គួរតែកុំពាក់ព័ន្ធ នឹងបញ្ហារបស់ ឥណ្ឌូប៉ាស៊ីហ្វិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃពុធនេះ បានសរសេរថា មន្ត្រីជាន់ខ្ពស់របស់ចិន បានប្រើប្រាស់នូវកិច្ចសន្ទនាគ្នា ដែលមិនធ្លាប់មានពីមុនមកជា មួយនឹងប្រធានណាតូ ដើម្បីព្រមានទាំងណាតូ និងសម្ព័ន្ធមិត្តផងថា គួរតែនៅឲ្យឆ្ងាយចេញពីបញ្ហា ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានហៅទូរស័ព្ទ ជាមួយនឹង ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយថាប៉ុន្មាន ឆ្នាំចុងក្រោយនេះ សមាជិកជាច្រើន របស់ណាតូ បានធ្វើការបញ្ជូន នាវាចម្បាំងព្រម ទាំងយន្តហោះ ចម្បាំងជាច្រើនគ្រឿង ទៅកាន់តំបន់ក្បែរៗខាង នៃប្រទេសចិន ប៉ុន្តែណាតូ គួរតែពិនិត្យមើលទៅតួនាទី និងទំនូលខុសត្រូវរបស់ខ្លួន ទៅតាមទីតាំងភូមិសាស្ត្រសាជាថ្មី ដើម្បីអាចធានាឲ្យបានសន្តិសុខ ក៏ដូចជាសន្តិភាពក្នុងតំបន់ ។

ជាការឆ្លើយតប លោក Stoltenberg បានធ្វើការបញ្ជាក់សាជាថ្មីថា ណាតូតនិងសមាជិក មិនដែលចាត់ទុកចិនគឺជសត្រូវរបស់ខ្លួនឡើយ ប៉ុន្តែក៏បានអំពាវនាវ ដល់ចិនក្នុងការគោរព និងផ្តល់ការប្តេជ្ញាចិត្តឲ្យ បានពេញទំហឹង ចំពោះប្រព័ន្ធ ទំនួលខុសត្រូវ របស់អន្តរជាតិ ។

លោកបានបន្ត ថា ជាក់ស្តែងក្តីបារម្ភណាតូ ចំពោះចិន គឺពាក់ព័ន្ធតែទៅលើបញ្ហា គោលនយោបាយបង្ខិតបង្ខំព្រមទាំងសកម្មភាពបង្កើន ចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរ និងក៏ដូចជាកង្ខះខាត ការបង្ហាញ នូវតម្លាភាពនៃ ការធ្វើទំនើបកម្មទៅលើ
វិស័យយោធាប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top