ព័ត៌មានអន្តរជាតិ

មេបញ្ជាការ កងទ័ពអាកាស អាមេរិក ៖ ចិន បង្កើនការហោះហើរ នៅក្នុងដែនទឹកអន្តរជាតិ គឺសាកល្បងការឆ្លើយតប និងល្បឿន នៃប្រតិកម្ម កងទ័ពអាកាស អាមេរិក កោះតៃវ៉ាន់ និងជប៉ុន

បរទេស ៖ ប្រមុខកងទ័ពដែនអាកាស អាមេរិក នៅតែផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះបញ្ហាប្រឈម ដែលកំពុង កើនឡើង និងការអះអាង ពីអំណាចកងទ័ពអាកាស របស់ចិននៅលើមហាសមុទ្រ ប៉ាស៊ីហ្វិក ខាងលិច និងឆ្ពោះទៅកាន់ប្រទេស ជប៉ុន និងកោះតៃវ៉ាន់ ។ នេះបើតាមឧត្តមសេនីយ៍ Charles Brown បានប្រាប់សន្និសីទ សារព័ត៌មាន Defense One ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Brown នៅថ្ងៃអង្គារថា «ខ្ញុំនៅតែផ្តោតយ៉ាងខ្លាំង ទៅលើសមត្ថភាព របស់កងទ័ពចិន និងរបៀប ដែលពួកគេកំពុង ដំណើរការបង្កើនសមត្ថភាព នៅក្នុងវេទិកាមួយចំនួន របស់ពួកគេ [និង] ទំនោរ ក្នុងការហោះហើរលើទឹកបន្តិចម្តងៗ និង ការប្រកួតប្រជែង នៅតំបន់ជុំវិញនោះ»។

លោក Brown បាននិយាយថា ប្រទេសចិនបានបង្កើនការហោះហើរ របស់ខ្លួននៅក្នុងដែនទឹកអន្តរជាតិ ដើម្បីសាកល្បងការឆ្លើយតប និងល្បឿននៃប្រតិកម្ម មិនត្រឹមតែរបស់កងទ័ព អាកាសអាមេរិកប៉ុណ្ណោះទេ ថែមទាំងការពារអាកាស របស់កោះតៃវ៉ាន់និង ជប៉ុនផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top