ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាស ចរណ៍ អាមេរិក United Airlines បញ្ឈប់បុគ្គលិក ជិត ៦០០ នាក់ ដោយសារ តែពួកគេបានខកខាន មិនបានចាក់វ៉ាក់សាំង ការពារវីរុសកូរ៉ូណាថ្មី

បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន Sputnik ថាក្រុមហ៊ុនអាកាសចរណ៍ United Airlines បានបញ្ឈប់បុគ្គលិកជិត ៦០០ នាក់ ដោយសារតែពួកគេបានខកខាន មិនបានទទួលវ៉ាក់សាំង ការពារវីរុសកូរ៉ូណាថ្មី ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលិកទាំងនេះមានចំនួន តិចជាង ១ ភាគរយ នៃកម្លាំងការងារ អាមេរិករបស់ខ្លួន នេះបើយោងតាមកំណត់សំគាល់ របស់ក្រុមហ៊ុន ដែលភ្ជាប់ទៅនឹងសេចក្តី ថ្លែងការណ៍។ សេចក្តីថ្លែងការណ៍ បាននិយាយនៅថ្ងៃ អង្គារថា « ខ្ញុំក៏អាចបញ្ជាក់ថា បុគ្គលិកចំនួន ៥៩៣ នាក់ បានជ្រើសរើសការមិនគោរព តាមតម្រូវការឱ្យចាក់វ៉ាក់សាំង ការពារវីរុស ហើយជាលទ្ធផល គឺយើងបានចាប់ផ្តើមដំណើរការ ដើម្បីបំបែកពួកគេចេញ ពីក្រុមហ៊ុន» ។

តាមកំណត់ហេតុរបស់ក្រុមហ៊ុន គឺ ក្រុមហ៊ុន ក៏បានពន្យារពេលផុត កំណត់សម្រាប់អ្នក ដែលដាក់ពាក្យសុំចាក់ វ៉ាក់សាំង និងសម្រួលការងារ ។ ក្រុមហ៊ុនបាននិយាយថា ពួកគេបានធ្វើដូច្នេះដោយសំអាង លើសំណុំរឿង តុលាការ ដែលមិនទាន់សម្រេច៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top