ចិន៖សំណល់ហ្វូស៊ីលបុរាណរបស់មេពីងពាងដែលការពារកូនរបស់នាងត្រូវបានគេរកឃើញនៅក្នុងសំណាកពណ៌លឿងទុំមានអាយុកាល ៩៩ លានឆ្នាំបង្ហាញពីក្តីស្រលាញ់ចំពោះម្តាយ និងកូននេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Capital Normal នៅប្រទេសចិនបានរកឃើញសត្វពីងពាងពេញវ័យដែលមានផ្នែកខ្លះនៃថង់ពងនៅពីក្រោមរាងកាយរបស់នាង និងសត្វពីងពាងជិត ១០០ ក្បាលដែលពួកវាទាំងអស់ត្រូវបានរុំព័ទ្ធដោយពណ៌លឿងទុំអស់រយៈពេល ៩៩ លានឆ្នាំមកហើយ។
សត្វញីក៏មានទីតាំងស្ថិតនៅក្នុងជំហរដូចសត្វពីងពាងញីសព្វថ្ងៃដែលចូលរួមការពារពងរបស់ពួកគេពីមំសាសី។
អ្នកស្រាវជ្រាវបានកំណត់ថា ម្តាយការពារកូននេះគឺជាសមាជិកនៃគ្រួសារ Lagonomegopidae ដែលផុតពូជអាចត្រូវបានសម្គាល់ដោយភ្នែកធំមួយនៅជ្រុងខាងមុខនៃក្បាល។ សត្វល្អិតរស់នៅ ពាក់កណ្តាលសម័យ Cretaceous មានអាយុកាល ១៤៥ លានឆ្នាំទៅ ៦៦ លានឆ្នាំមុន។
សរុបទាំងអស់ចំនួន ៤ ដុំនៃពណ៌លឿងទុំត្រូវបានរកឃើញនៅប្រភេទមីយ៉ាន់ម៉ាប្រាប់រឿងរ៉ាវពេញលេញមួយនៃគ្រួសារពីងពាងដែលបានរស់នៅ ៩៩ លានឆ្នាំមុន ហើយបំណែកមួយក្នុងចំណោមសម្រុកមានសត្វពីងពាងពេញវ័យ និងជាផ្នែកមួយនៃថង់ពង៕ ដោយ៖លី ភីលីព