ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អំពាវនាវ ឲ្យកូរ៉េខាងត្បូង ជួយដោះស្រាយបញ្ហា លុយជាតិ ដែលកំពុងត្រូវបានបង្កក

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ
បានធ្វើការ អំពាវនាវមួយ ទៅដល់ប្រទេស កូរ៉េខាងត្បូង ដើម្បីជួយដោះស្រាយបញ្ហាបង្កក លុយជាតិ របស់ខ្លួននាពេលកន្លង មកឲ្យបានឆាប់បំផុត ។

នៅក្នុងកិច្ចសន្ទនាគ្នាមួយ ជាមួយនឹងដៃគូភាគីខាងកូរ៉េខាងត្បូង លោក Chung Eui yong លោក Abdollahian បានធ្វើការរិះគន់
ខ្លាំងៗទៅលើការសម្រេចចិត្តបន្ត ដាក់ឲ្យលុយរបស់អ៊ីរ៉ង់ ជាច្រើននៅជាប់គាំង។

មន្ត្រីការទូតរបស់អ៊ីរ៉ង់រូបនេះ បានបន្តទៀតថា សកម្មភាពបែបនេះគួរតែត្រូវបាន បញ្ចប់ទៅពីព្រោះថា វាគឺជាអ្វីដែលត្រូវបាន ដែលមានដានដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិក ធ្លាប់បានធ្វើនាពេលកន្លងមកពីព្រោះថា អ៊ីរ៉ង់ពិតជាចាំបាច់ក្នុងការប្រើប្រាស់ លុយទាំងនោះទៅលើ កិច្ចការងារសំខាន់ដូចជាថ្នាំពេទ្យជាដើម ។

គួរឲ្យដឹងដែរថា លុយជាតិរបស់អ៊ីរ៉ង់ ប្រមាណជា៧ពាន់លានដុល្លារ ដែលជាលុយ ប្រមូលបានពី ការលក់ប្រេងនោះត្រូវបានបង្កក ជាប់នៅក្នុងធនាគារនៃប្រទេសកូរ៉េខាងត្បុងតាមរយៈការទណ្ឌកម្ម ដែលបានដាក់ដោយសហរដ្ឋអាមេរិក មកលើទីក្រុងតេហរ៉ង់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top