ព័ត៌មានអន្តរជាតិ

រូបភាព គួរឲ្យភ្ញាក់ផ្អើលបង្ហាញ ពីផ្កាយមួយ ដែលលេបត្របាក់ ដោយប្រហោងខ្មៅ ដោយមានរង្វង់ ធូលី

អារីហ្សូណា ៖ ក្រុមតារាវិទូ បាននិយាយថា រូបភាពគួរឲ្យភ្ញាក់ផ្អើលបង្ហាញ ពីផ្កាយមួយ ដែលត្រូវបានលេបត្របាក់ ដោយប្រហោងខ្មៅ មានរូបរាងរង្វង់ធូលី ប្រៀបដូចជាកម្ទេចកម្ទី អាហារ នៅសលើលើចាន បន្ទាប់ពីការទទួលទានអាហាររួច នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

នោះក៏ព្រោះ តែការបង្ហាញថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញ ពីពេលផ្កាយមួយត្រូវ បានលេបត្របាក់ ដោយយក្សលោហធាតុ ដោយបន្សល់ទុកនូវរង្វង់ធូលីមួយ ដែលមើលទៅដូចជាកម្ទេច ដែលនៅសល់នៅលើចាន ។ ការបំផ្លាញផ្កាយគ្មានសំណាងបង្កើតនេះ ក្រុមតារាវិទូហៅថា“ ព្រឹត្តិការណ៍ រំខានជំនោរ” ត្រូវបានអមដោយការផ្ទុះ នៃវិទ្យុសកម្មដែលអាចបញ្ចេញពន្លឺ រួមបញ្ចូលគ្នានៃផ្កាយនីមួយៗ នៅក្នុងកាឡាក់ស៊ី របស់ប្រហោងខ្មៅ អស់រយៈពេលជាច្រើនខែ ឬរាប់ឆ្នាំ ។

ប្រហោងខ្មៅពិសេសនេះ ដែលចាប់បានដោយប្រើកាំរស្មីអ៊ិចដែលបញ្ចេញ ដោយព្រឹត្តិការណ៍រំខានជំនោរ គេស្គាល់ថា J2150 គឺជាប្រភេទមួយដែលត្រូវ បានគេសង្កេតឃើញថា ជាប្រហោងខ្មៅកម្រិតមធ្យម ។ លោកស្រី Ann Zabludoff សហអ្នក ស្រាវជ្រាវ និងសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យអារីហ្សូណា បាននិយាយថា ការពិតដែលយើងអាច ចាប់ប្រហោងខ្មៅ នេះ ខណៈវាកំពុងលេបត្របាក់ផ្កាយ មួយផ្តល់ឱកាសដ៏អស្ចារ្យ ដើម្បីសង្កេតមើលអ្វីដែលមើលមិនឃើញ ។

មិនត្រឹមតែប៉ុណ្ណឹង ទេ ប៉ុន្តែដោយការវិភាគលើអណ្តាតភ្លើង យើងអាចយល់ច្បាស់ អំពីប្រភេទប្រហោងខ្មៅ ដែលពិបាកយល់អាចមានប្រហោងខ្មៅ ភាគច្រើននៅចំកណ្តាល កាឡាក់ស៊ី ៕ដោយ៖លី ភីលីព

Most Popular

To Top