ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ថា ប្រទេសបារាំង នឹងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រលប់ទៅកាន់អូស្ត្រាលី ដើម្បីកំណត់ការទំនាក់ទំនងឡើងវិញ បន្ទាប់ពីទីក្រុងកង់បេរ៉ា បានបដិសេធកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់បារាំង ហើយបានបង្កឱ្យមានជម្លោះជាបន្តបន្ទាប់ ។

កាលពីខែមុន ប្រទេសអូស្ត្រាលី បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខ Aukus ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងគោលបំណងរក្សាឥទ្ធិពល លោកខាងលិចនៅអាស៊ីប៉ាស៊ីហ្វិក ។
ករណីនេះបានធ្វើឱ្យអូស្ត្រាលី បញ្ចប់កិច្ចព្រមព្រៀងចំនួន៦៥ពាន់លានដុល្លារជាមួយបារាំង ដើម្បីជំនួសឱ្យបច្ចេកវិទ្យានាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់សហអាមេរិក ។
ក្រុងប៉ារីស បានហៅកិច្ចព្រមព្រៀងនេះថា “ជាការចាក់ចំពីក្រោយខ្នង” ។
ករណីនេះកើតឡើងភ្លាមៗ បន្ទាប់ពីការប្រកាសភ្ញាក់ផ្អើលបារាំង បានរំលឹកឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីទីក្រុងកង់បេរ៉ា និងក្រុងវ៉ាស៊ីនតោន ក្នុងការតវ៉ា ។
ប៉ុន្តែ ខណៈដែលខ្លួនបានព្យាយាម ដោះស្រាយការប្រេះឆាជាមួយអាមេរិក បារាំង បានបន្តបង្កកប្រទេសអូស្ត្រាលី ។
លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី បានថ្លែងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនទទួលទូរស័ព្ទរបស់លោក ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី ក៏ត្រូវបានសមភាគីបារាំង របស់លោកបដិសេធផងដែរ ៕

