អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលរដ្ឋ Anadolu បានរាយការណ៍ នៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានរឹបអូសវត្ថុបុរាណប្រវត្តិសាស្ត្រ ដែលរត់ពន្ធចំនួន១០៧កញ្ចប់ នៅក្នុងកំឡុង ប្រតិបត្តិការមួយ ហើយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ា ។
កាក់សរុបចំនួន៥៦កញ្ចាប់ វត្ថុផ្សេងៗចំនួន៣៥ ចិញ្ចៀនចំនួន១២វង់ ក្បាលព្រួញដែកចំនួន២ ដបកែវទឹកភ្នែកចំនួន២ ត្រូវបានរឹបអូស ក្នុងពេលឆែកឆេរជនសង្ស័យ ។
ទីភ្នាក់ងារនេះបានរាយការណ៍ថា វត្ថុបុរាណដែលរឹបអូស បាននឹងត្រូវបញ្ជូនទៅសារមន្ទីរអរិយធម៌ Anatolian នៅទីក្រុងអង់ការ៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា