ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសចំពោះ ការអត្ថាធិប្បាយរបស់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett ដែលបានប្រកាសពីផែនការបង្កើនចំនួន អ្នកតាំងទីលំនៅអ៊ីស្រាអែល នៅតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ។
ក្រសួងការបរទេសបានឲ្យដឹងថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល គឺមិនអាចផ្លាស់ប្តូរការពិតអស់កល្បដែលថា តំបន់ Golan Heights នឹងនៅតែជាទឹកដីអារ៉ាប់ និងស៊ីរីឡើយ។
ប្រភពបានកត់សម្គាល់ថា រាល់វិធានការដែលបានអនុម័តដោយការកាន់កាប់ របស់អ៊ីស្រាអែល គឺ“ គ្មានសុពលភាព និងគ្មានប្រសិទ្ធភាពតាមច្បាប់” ដោយសង្កត់ធ្ងន់លើកងទ័ពស៊ីរីថា“ បានប្តេជ្ញារំដោះតំបន់នេះ ពីការកាន់កាប់របស់អ៊ីស្រាអែល និងកំចាត់ទឹកដីអ៊ីស្រាអែល” ។
នៅព្រឹកថ្ងៃនេះលោក Bennett បានលើកឡើងថា“ តំបន់ Golan Heights គឺជាគោលដៅយុទ្ធសាស្ត្រ” ដោយបន្ថែមថា“ គោលដៅរបស់រដ្ឋាភិបាលអ៊ីស្រាអែល គឺបង្កើនសហគមន៍ទ្វេដងនៅតំបន់ Golan Heights និងបង្កើតការតាំងទីលំនៅ ថ្មីចំនួនពីរ” ។
អ៊ីស្រាអែល ដណ្តើមបានតំបន់នេះ រួមជាមួយតំបន់ វេសប៊ែង និងហ្គាហ្សាស្ទ្រីប ក្នុងសង្គ្រាមឆ្នាំ ១៩៦៧ ។ នៅឆ្នាំ ១៩៨១ អ៊ីស្រាអែល បានបញ្ចូលទឹកដីនេះក្នុងចលនាមួយ ដែលសហគមន៍ អន្តរជាតិភាគច្រើនមិនទទួលស្គាល់៕ដោយ ឈូក បូរ៉ា