អាល្លឺម៉ង់ ៖ យោងតាមការសិក្សាថ្មី មួយថា អ្នកជំនាញ បានរកឃើញកន្លែងអង្គុយឯកជន បុរាណសម្រាប់វណ្ណៈអភិជន ឬ គ្រួសារសំខាន់ៗ មួយមានឆ្លាក់ ឈ្មោះនៅសង្វៀន អាយុកាល ១៨០០ ឆ្នាំ នៅប្រទេសទួរគី គឺប្រាសាទ Amphitheatres បុរាណមានកៅអី ប្រអប់ដូចទីលាន Colosseum នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការរកឃើញកៅអី ប្រអប់ VIP ត្រូវបានធ្វើឡើងក្នុងកំឡុង ពេលជីកត្រង់ប្រសាទ Pergamon amphi theater នៅទីក្រុងបុរាណ Pergamon នៅខេត្ត Ismir ភាគខាងលិចប្រទេសទួរគី ។ យោងតាមអ្នកជំនាញ មកពីវិទ្យាស្ថាន បុរាណវិទ្យា អាល្លឺម៉ង់ នៅទីក្រុងប៊ែរឡាំង បានឲ្យដឹងថា មហោស្រពនេះ គឺជាកន្លែងចម្លង នៃ ទីលាន Colosseum នៅទីក្រុងរ៉ូមហើយអាចផ្ទុក មនុស្សបានរហូតដល់ ៥ ម៉ឺននាក់ ។ ក្នុងចំណោមកៅអី រាប់ពាន់នេះគឺជាជម្រើសប្រអប់ VIP ផ្តាច់មុខដែលមានឈ្មោះឡា តាំង ឆ្លាក់ដោយប្រើអក្សរក្រិច ។
អ្នកស្រាវជ្រាវ Felix Pirson បានប្រាប់ទីភ្នាក់ងារ Anadolu (AA) ថា ពួកគេចង់សាងសង់អគារ ចម្លង នៃទីលាន Colosseum នៅទីនេះដែលត្រូវបានទស្សនា ដោយគ្រប់ផ្នែក នៃសង្គម ប៉ុន្តែមនុស្ស មានវណ្ណៈអភិជន ឬគ្រួសារសំខាន់ៗ មានកៅអីឯកជន នៅផ្នែកពិសេសមានឈ្មោះ របស់ពួកគេ បានឆ្លាក់លើពួកគេ ។ ក្រុមនេះបាននិយាយថា ទីក្រុង Pergamon នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រយុទ្ធអ្នកខ្លាំង និង ប្រយុទ្ធសត្វពាហនៈ នៅសតវត្សរ៍ទី ២ ហើយអាចជាការប្រើ សម្រាប់ការប្រហារជីវិត ជាសាធារណៈ និង ដើម្បីបង្កើតឡើងវិញ នូវការប្រយុទ្ធ របស់កងទ័ពជើងទឹក ។
រហូតមកដល់ ពេលនេះ ក្រុមបុរាណវិទូបានជីករកឃើញ គួរឲ្យកត់សម្គាល់កន្លែង អង្គុយ ឯកជនចំនួន ៥ ហើយកិច្ចខិតខំប្រឹង ប្រែង កំពុងដំណើរ ការ ដើម្បីស្វែង យល់ពីចំនួនពិតប្រាកដ ។ ការងារជីកនៅលើមហោស្រព បានចាប់ផ្តើមនៅឆ្នាំ ២០១៨ ហើយវាត្រូវបាន គេពិពណ៌នាថា មានសារ សំខាន់ ចំពោះបុរាណវិទ្យា ដោយសារតែការពិតថា វាមានលក្ខណៈប្រហាក់ប្រហែលនឹងទីលាន Colosseum របស់ទីក្រុងរ៉ូមដែរ ៕ ដោយ៖លី ភីលីព