ព័ត៌មានអន្តរជាតិ

គ្រាប់កាំភ្លើងធំៗ ជាច្រើនរកឃើញលាក់ខ្លួន នៅក្នុងជញ្ជាំង សារមន្ទីរអ្នកទោស ក្រោមដី របស់អ៊ីស្រាអែល

អ៊ីស្រាអែល ៖ អ្នកបុរាណវិទូ បាននិយាយថា គ្រាប់កាំភ្លើងធំៗ ជាច្រើនដែលត្រូវបានគេរកឃើញលាក់ខ្លួន នៅក្នុងជញ្ជាំង នៃសារមន្ទីរអ្នកទោស ក្រោមដី របស់ប្រទេសអ៊ីស្រាអែល នៅ Acre អស់រយៈពេល ១៨១ ឆ្នាំនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

រោងចក្រនេះកំពុង ត្រូវបានសាងសង់ នាពេលថ្មីៗនេះនៅពេលកម្មករ បានរកឃើញ អាវុធបុរាណ ដោយអ្នកបុរាណវិទូ និយាយថា ត្រូវបានគេបាញ់ ក្នុងកំឡុងពេលសង្គ្រាម Acre ទម្លាក់ គ្រាប់បែក នៅឆ្នាំ ១៨៤០ ។ សង្រ្គាមនេះរួមមានទាហាន អឺរ៉ុប ដែលធ្វើការជាមួយចក្រភពអូតូម៉ង់ ដើម្បីផ្តួលរំលំការគ្រប់គ្រង អេហ្ស៊ីបដ៏រឹង មាំមួយ នៅអ៊ីស្រាអែល ។

សរុបចំនួន ៤០ គ្រាប់ពីកាណុងបាញ់ ត្រូវបានរាប់នៅក្នុងជញ្ជាំង នៃសារមន្ទីររួមជាមួយគ្រាប់កាំភ្លើង ធំចំនួន ១៨ គ្រាប់ដែលសមនឹងបាតដៃ របស់អ្នក។នេះបើយោងតាមមជ្ឈមណ្ឌលអប់រំអ៊ីស្រាអែលថា សម្ព័ន្ធនេះរួម បញ្ចូលទាំងទាហានអូទ្រីស និងអង់គ្លេសបានមកជួយ អូតូម៉ង់ដើម្បីទម្លាក់គ្រាប់បែក លើទីក្រុងកំពង់ផែ Acre និងបណ្តេញចេញពីយោធភូមិអេហ្ស៊ីប ។

សមរភូមិវីរភាពបានកើតឡើង នៅថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ១៨៤០ ដោយបញ្ចប់ដោយការស្លាប់ របស់ជនជាតិអេហ្ស៊ីបចំនួន ១.១០០ នាក់ និងអូតូម៉ង់ដណ្តើម គ្រប់គ្រង ទឹកដីរបស់ពួកគេ ។ លោក Roy Liran អ្នកអភិរក្ស សម្រាប់ អាជ្ញាធរវត្ថុបុរាណអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយ ថាកងនាវាចរអង់គ្លេសនិងអូទ្រីស បានរួមកម្លាំងគ្នាដើម្បីទម្លាក់គ្រាប់បែកលើផ្ទៃដីអេក នៅវេលាថ្ងៃត្រង់ថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ១៨៤០ ។
ចក្រភពអូតូម៉ង់និងមហាអំណាចអឺរ៉ុប បានដឹកនាំយុទ្ធនាការយោធា ដែលដឹកនាំដោយចក្រភពអង់គ្លេស ប្រឆាំងនឹងអភិបាល អេហ្ស៊ីបលោក Muhammad Ali ដែលបានកាន់កាប់ តំបន់នេះក្នុងឆ្នាំ ១៨៣១ ៕ដោយ៖លី ភីលីព

Most Popular

To Top