បរទេស៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធការពារអាកាសថ្មីមួយ ដែលមានភាពអាថ៌កំបាំង ដែលប្រើបច្ចេកវិទ្យា បាញ់បង្ហោះបញ្ឈរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធគ្មានឈ្មោះត្រូវបានថត ដោយបានចូលរួម ក្នុងសមយុទ្ធការពារអាកាស រួមគ្នាទ្រង់ទ្រាយធំ នៅកណ្តាលប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារនិងថ្ងៃពុធ។ សមយុទ្ធដែលមានឈ្មោះថា “ Guardians of Velayet Sky-1400” មានការចូលរួមពីអង្គភាពការពារអាកាស ពីឆ្មាំបដិវត្តន៍វរជនអ៊ីរ៉ង់ ក៏ដូចជាកងទ័ពធម្មតា។

ប្រព័ន្ធនេះមានមុខងារ បាញ់កាំភ្លើងចំនួន ៤ ដែលត្រៀមរួចជាស្រេច និងប្រព័ន្ធរ៉ាដា ជាមួយនឹងការកំណត់ រចនាសម្ព័ន្ធដែលគេស្គាល់ថា TELAR ៕ ប្រែសម្រួលៈ ណៃ តុលា
