ព័ត៌មានអន្តរជាតិ

បន្ទាប់ពីការ​ ពន្យារពេល និងចំណាយអស់ជាច្រើនដងកែវ យឺតអវកាស James Webb ស្ទើរតែរួចរាល់ ក្នុងការឡើង ទៅកាន់ទីអវកាស

អាមេរិក ៖ កែវយឺត James Webb មានតម្លៃ ១០ ពាន់លានដុល្លារ របស់អង្គការងវកាសណាសា ដែលអាចដោះសោអាថ៌កំបាំង ដ៏អស្ចារ្យបំផុត របស់ចក្រវាឡបានមកដល់ឆ្នេរ សមុទ្រ នៅFrench Guiana បន្ទាប់ពីការធ្វើដំណើរ តាមសមុទ្ររយៈពេល ១៦ ថ្ងៃនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

កែវយឺត ១០ ពាន់លានដុល្លារជាអ្នកស្នងតំណែង ពីកែវយឺតអវកាស Hubble បានទៅដល់ French Guiana បន្ទាប់ពីការធ្វើដំណើរ តាមសមុទ្ររយៈពេល ១៦ ថ្ងៃនៅលើកប៉ាល់ MN Colibri ។ ការធ្វើដំណើរចម្ងាយ ១.៥០០ ម៉ាយល៍បានឃើញកែវយឺត ចាកចេញពីស្ថានីយ៍ សព្វាវុធកងទ័ពជើងទឹក Seal Beach នៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ២៦ ខែកញ្ញាចូលទៅក្នុងប្រឡាយប៉ាណាម៉ានៅថ្ងៃទី ៥ ខែតុលាមុន នឹងធ្វើដំណើរឆ្ពោះទៅ Port de Pariacabo, French Guiana ។

បន្ទាប់ពីវាត្រូវបានផ្ទុកចេញ ពីកប៉ាល់ដឹកទំនិញ វានឹងត្រូវបានបញ្ជូនទៅកន្លែង បាញ់បង្ហោះ របស់ វានៅ Kourou និងFrench Guiana ជាកន្លែង ដែលវានឹងត្រូវធ្វើការរៀបចំ រយៈពេល២ខែមុនពេលវាត្រូវបាន បាញ់បង្ហោះទៅកាន់ទី អវកាសលើរ៉ុក្កែត Ariane 5 នៅថ្ងៃទី ១៨ ខែធ្នូ។ JWST គឺជាគម្រោងរួមគ្នា រវាងអង្គការណាសា ទីភ្នាក់ងារអវកាសអឺរ៉ុប និងទីភ្នាក់ងារអវកាសកាណាដា និង CSA។

វានឹងធ្វើឲ្យតារាវិទូអាចពិនិត្យ មើលប្រវត្តិសាស្រ្ត​ នៃចក្រវាលឲ្យកាន់តែច្បាស់ជាងមុន ។ លោក Bill Nelson អ្នកគ្រប់គ្រងអង្គការណា សាបាននិយាយ ក្នុងសេចក្តីថ្លែង ការណ៍មួយថា កែវយឺតអវកាស James Webb គឺជាសមិទ្ធផល ដ៏ធំមួយដែលបង្កើត ឡើងដើម្បីផ្លាស់ប្តូរទស្សនៈ របស់យើងអំពីចក្រវាឡ និងផ្តល់នូវវិទ្យាសាស្ត្រដ៏អស្ចារ្យ” ។

Webb នឹងក្រឡេកមើលជាង ១៣ ពាន់លានឆ្នាំ ទៅនឹងពន្លឺដែលបានបង្កើតឡើង បន្ទាប់ពីបន្ទុះមានអំណាចបង្ហាញ មនុស្សជាតិនូវអវកាស ឆ្ងាយបំផុត ដែលយើងធ្លាប់បានឃើញ ។ ឥឡូវនេះយើងខិតជិតទៅរកការអាថ៌កំបាំង នៃអវកាសដោយអរគុណ ចំពោះជំនាញរបស់ក្រុមអស្ចារ្យ របស់យើង៕ ដោយ៖លី ភីលីព

Most Popular

To Top